ព័ត៌មានទាន់ហេតុការណ៍៖

ខឹងបងស្រីស្ដីបន្ទោសគិតខ្លីចងកស្លាប់ក្នុងផ្ទះជួលផ្អើលទាំងថ្ងៃ

ចែករំលែក៖

ខេត្តស្វាយរៀងះមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះជួលរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានខណះប្រទះឃើញនារីម្នាក់ចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង ១២និង០៥នាទី ថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០២០ នៅចំណុចបន្ទប់ផ្ទះជួលស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថានារីគិតខ្លីមាន ឈ្មោះចាន់ សារួន អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន(រត់ឯកសារផែ) មានទីលំនៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

ប្រភពបន្តថាម្ចាស់ផ្ទះជួលដែលរាយការណ៏មកសមត្ថកិច្ចមានឈ្មោះ ជា គឹមឈាង ភេទប្រុស អាយុ៦៥ឆ្នាំ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយពីគ្រូពេទ្យ និងសមត្ថកិច្ចជំនាញពិនិត្យសាកសពរួចបានបញ្ជាក់អោយឃើញថា សាកសពពុំមានស្លាកស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មនោះទេគឺស្លាប់ដោយចងកខ្លួនឯងពិតប្រាកដមែនហើយ
មូលហេតុដោយសារខឹងបងស្រីបង្កើតស្ដីបន្ទោសបន្តិចបន្តួចក៏គិតខ្លីបែបនេះតែម្ដង។

បច្ចុប្បន្នសាកសពសមត្ថកិច្ចនគរបាលក្រុងបានធ្វើកំណត់ហេតុ

និងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖យឹមសុថាន


ចែករំលែក៖