ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ គ្រាន់តែបង្ហាញវត្តមានភ្លាម លោកត្រាំ ប្រកាសថា នឹងជួបពិភាគ្សាតាមទូរស័ព្ទ ជាមួយគីម ជុងអ៊ុន នៅចុងសប្តាហ៍នេះ

ចែករំលែក៖

អាមេរិក៖ មួយរយៈនេះ មានព័ត៌មានមិនច្បាស់ការណ៍និយាយពីមេដឹកនាំកូរ៉េខាងជើង ថាមានជំងឺ និងស្លាប់ ។ ទីបំផុត
គ្រាន់តែមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បង្ហាញវត្តមានជាសាធារណៈ នៅក្នុងពិធីសម្ពោធរោងចក្រផលិតជីកសិកម្ម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋជុំវិញពិភពលោក។ វត្តមានរបស់លោក គីម នៅថ្ងៃនេះគឺជាព្រឹត្តិការណ៍ធំជាងគេបង្អស់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោក។
ការចាប់អារម្មណ៍ខ្លាំងដោយសារតែមានពាក្យចរចាមអារ៉ាមថា លោក ឈឺធ្ងន់ហើយស្លាប់ ដោយអាថ៍កំបាំង ប៉ុន្តែអ្វីដែលបានសន្និដ្ឋាននាពេលកន្លងនក ខុសទាំងស្រុង។
នៅពេលនេះ ប្រធានាធិបតីអាមេរិក ដូណាលត្រាំបានប្រកាសថា លោកនឹងជួបពិភាក្សាជាមួយ គីម ជុងអ៊ុន នៅចុងសប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ។ លោកត្រាំបានបញ្ជាក់ថា «យើងមានរឿងរ៉ាវជាច្រើនដែលត្រូវពិភាក្សាគ្នា ក្នុងពេលសមស្របណាមួយ»។
សារព័ត៌មាន Bloomberg បានផ្សាយថា ៖ លោកត្រាំបានបដិសេធឆ្លើយនូវសំណួរទាំងឡាយពីអ្នកសារព័ត៌មាន ពាក់ព័ន្ធការបង្ហាញវត្តមានគីមជុងអ៊ុន៕ដោយ៖ធី រីណា


ចែករំលែក៖