ខេត្តបន្ទាយមានជ័យ ៖យុវជនម្នាក់ត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបន្ទាប់ពីរងនូវការបាញ់ប្រហារចំនួន៤គ្រាប់ពីដៃគូរប្រយុទ្ធរបស់ខ្លួន។ហេតុការនេះបានកើតឡើងនៅវេលាម៉ោង០១ និង២០នាទីយប់ឈានចូល ថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចម្ដុំស្ទង់តាងួនផ្លូវបេតុងស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ប្រភពព័ត៌មានបានដឹងថាហេតុការណ៍ខាងលើនេះបង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ០២ក្រុម មានគ្នីគ្នាប្រហែល១០នាក់ ជិះម៉ូតូចំនួន ០៤គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូដេញកាប់គ្នាតាមដងផ្លូវ និងបានប្រើកាំភ្លើង បាញ់ទៅលើជនរងគ្រោះភ្លាមៗនោះតែម្ដងបណ្ដាលឱ្យរងរបួសចំនួន៤គ្រាប់ (បាញ់ធ្លាយពោះពីខាងឆ្វេងទៅខាងស្ដាំ០១គ្រាប់ បាញ់ចំដៃខាងស្ដាំ ០១គ្រាប់, បាញ់ចំកាំភួនជើងខាងឆ្វេង ០១គ្រាប់ និងបាញ់ចំកាំភួនជើងខាងស្ដាំ ០១គ្រាប់។
ក្រោយធ្វើសកម្មភាពហើយជនសង្ស័យទាំង ០២ក្រុមបានរត់គេចខ្លួន ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី) ហើយស្លាប់នៅមន្ទីរពេទ្យ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហៀង សុគន្ធធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតបណ្ដាលអោយហើយត្រូវបានឱពុកម្តាយជនរងគ្រោៈយកសាកសពយកទៅធ្ធើបុណ្យតាមប្រពៃណី។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែតកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ដោយ៖ស សម