ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តទិញបង់រំលោះអាចប្រើប្រាស់បណ្ណសម្គាល់​យានយន្ត​ថត​ចម្លងដែលបញ្ជាក់ដោយក្រុមហ៊ុន

ចែករំលែក៖

​ភ្នំពេញ៖ មានចម្ងល់ពីមហាជនជាច្រើនទាក់ទិននឹងឯកសារយានយន្តទិញបង់រំលោះតើត្រូវធ្វើដូចម្តេចចំពោះមុខសមត្ថកិច្ចនគរបាលចរាចរណ៍ចៀសផុតពីការផាកពិន័យ?

ក្នុងករណីបែបនេះ លោកនាយឧត្តមសេនីយ៍ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ថា​ ចំពោះ​យានយន្ត​ទិញ​បង់​រំ​លោះ​ក្នុង​ ជំហាន​ដំបូង​នេះ​ស្នើ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​បណ្ណ​សម្គាល់​យានយន្ត​ថត​ ចម្លង​ដែល​បញ្ជាក់​ដោយ​ក្រុមហ៊ុន​សិន​។​

តែ​នា​ពេល​ខាង​មុខ​ នឹង​តម្រូវ​ឲ្យ​ប្រើប្រាស់​បណ្ណ​សម្គាល់​យានយន្ត​ថត​ ចម្លង​ដែល​មាន​ប្រថាប់ត្រា​ពីអាជ្ញាធរ​មូលដ្ឋាន​ ។​ ការ​អនុវត្ត​តាម​ការ​តម្រូវ​បែបនេះ​ នឹងត្រូវរង់ចាំការណែនាំជាថ្មី ៕ដោយ÷ប្រាថ្នា


ចែករំលែក៖