ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានមានការសោកស្ដាយចំពោះការមិនយល់ពីការងាររដ្ឋបាល របស់ប្រធានគណបក្សខ្មែរក្រោក

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាន ពិតជាមានការសោកស្ដាយចំពោះទង្វើគ្មានការទទួលខុសត្រូវ និងភាពមិនដឹងអំពីរបៀបរបប និងនីតិវិធីនៃការបំពេញការងារ នៅក្នុងក្របខណ្ឌនៃការងាររដ្ឋបាលសារធារណៈ របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក ដឹកនាំដោយលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង សាមាជិកឧត្តមក្រុមប្រឺឹក្សាពិគ្រោះ និងផ្ដល់យោបល់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ក្នុង ភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។
ក្រសួងបរិស្ថានបានបន្តថា៖ ចរិតក្រអឺតក្រទម និងការប្រើប្រាស់ពាក្យសំដីប្រមាថ មូលបង្កាច់ ចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ភស្តុតាងច្បាស់លាស់របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក មកលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ចគឺមិនសាកសម ជាអ្នកមានសមត្ថកិច្ចនិងជាដៃគូរាជរដ្ឋាភិបាល ចុះបំពេញបេសកកម្មនោះទេ។
សូមអាននូវខ្លឹមសារ នៃសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន ទាំងស្រុងដូចខាងក្រោម៖

ដោយ៖សុខ ខេមរា

 


ចែករំលែក៖