ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅមុននេះបន្តិច នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ បានប្រាប់អ្នកសារព័ត៌មានថា៖ លោកបានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិចំពោះ លោកវរៈសេនីយ៍ទោ សួគ៌ ធី អធិការរងនគរបាលស្រុក ចន្ទ្រា ទទួលបន្ទុកចរាចរណ៍ ដោយបានផ្អាកការងារជាបណ្ដោះអាសន្ន បន្ទាប់ពី លោកអធិការរងរូបនេះបានអនុវត្តន៍លេីសគោលការណ៍ណែនាំរបស់ ថ្នាក់ដឹកនាំបង្ក អោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ តវ៉ា។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សូមគាំទ្រនូវចំណាត់ការរបស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងការពង្រឹងវិន័យមន្ត្រីក្នុងការអនុវត្តន៍ច្បាប់អោយបានត្រឹមត្រូវ ទន់ភ្លន់ ម៉ឺងម៉ាត់។
សូមបញ្ជាក់ថា៖ ទង្វើលោក វរៈសេនីយ៍ទោ សួគ៌ ធី អធិការរងនគរបាលស្រុក ចន្ទ្រា ខេត្តស្វាយរៀង ធ្វើអោយមហាជនទូទៅរិៈគន់ ហើយក៏មានប្រជាពលរដ្ឋចេញមកតវ៉ា បិទផ្លូវ ទើបឈានដល់លោកអធិការរង រូបនេះចេញមកសូមទោសជាសាធារណៈ និងលាយល័ក្ខណ៍អក្សរបញ្ចប់រឿង។ ទីបំផុតរឿងនេះបញ្ចប់ត្រឹមសូមទោសឯណា គឺនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្អាកការងារជាបណ្ដោះអាសន្ន ដែលជាគំរូធ្វើអោយមន្ត្រីអនុវត្តច្បាប់ មានការទទួលខុសត្រូវ តាមតួនាទី ភារកិច្ច តាមការណែនាំពីថ្នាក់លើ។ ពិសេសសមត្ថកិច្ចគួរតែ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មន្ត្រីចរាចរណ៍តាមគ្រប់គោលដៅត្រូវផ្តោតលេីការត្រួតពិនិត្យម៉ូតូ តែ ៧ចំណុច និង រថយន្ត ៩ចំណុច ប៉ុណ្ណោះ ៕ដោយ៖ សុខ ខេមរា