ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៦នាក់ និងវត្ថុតាង ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៦នាក់ និងវត្ថុតាង  ពាក់ព័ន្ធបទល្មើសគ្រឿងញៀន  ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅរសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០។  មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មានប្រសាសន៍ថា ជនសង្សយ័ជាប់ទាក់ទងនឹងការរក្សាទុក, ផ្ដល់ទីតាំងនិងប្រើប្រាស់គ្រឿងញៀន ដែលកម្លាំងអាវុធហត្ថ បង្រ្កាបបាននៅក្រុម២៥ ភូមិ១សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជនសង្សយ័មានបុរស៤នាក់និងស្ត្រី២នាក់  ៖
១ .ឈ្មោះ យ៉ែម ចាន់គា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
២ .ឈ្មោះ ម៉ម វណ្ណី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប។
៣ .ឈ្មោះ អ៊ុក ខួច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
៤ .ឈ្មោះ ចិន ដាលីន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ។
៥ .ឈ្មោះ ឈឹម ស្រីនាង ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
៦ .ឈ្មោះ ជន ចាន់ណាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
  វត្ថុតាងរួមមានម្សៅថ្នាំញៀន ចំនួន០៣កញ្ចប់,ទូរស័ព្ទចំនួន០៣គ្រឿងនិងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត៕ឆ្លាម សមុទ្រ

ចែករំលែក៖