ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើង​បុក​រថយន្ត​ស្ទួចមួយគ្រឿងដែល​ឈប់ចត​លើផ្លូវរថភ្លើងនៅភូមិអូរត្រជាក់ចិត្តស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ-នៅល្ងាចថ្ងៃទី02ខែឧសភាឆ្នាំ2020នេះ មានគ្រោះថ្នាក់ចរាចរណ៍លើផ្លូវដែក រថភ្លើង​បុក​រថយន្ត​ស្ទូចមួយគ្រឿងដែល​ឈប់ចត​លើផ្លូវរថភ្លើងក្នុងភូមិអូរត្រជាក់ចិត្តឃុំសំរុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តដែលចតលើផ្លូវរថភ្លើងនេះម៉ាក​HYUNDAI  ពណ៌​ស​លាយ​ខៀវ ពាក់​ស្លាកលេខ ភ្នំពេញ 3E-3529 ដឹកបង្គោលភ្លើងដើម្បីស្ទូចដាក់នៅតំបន់នោះ ក្រោយកើតហេតុ អ្នកបើកបរគេចខ្លួន  ។ រថភ្លើងមានទិសដៅចូលមកក្រុងព្រះសីហនុ  អ្នក​បើកបរ​រថភ្លើង​ឈ្មោះ អៀង វិរៈ  ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់​នៅ​រាជធានីភ្នំពេញ​។
  ក្រៅពីខូចខាតក្បាលរថភ្លើងនិងរថយន្តមិនមានមនុស្សរងគ្រោះថ្នាក់ទេ  ហើយករណីនេះនគរបាលបានចាត់ចែងយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តនៅពេលក្រោយ៕ឆ្លាម សមុទ្រ

ចែករំលែក៖