ខេត្តស្វាយរៀង៖ បុរសស្រវឹង ខួបម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់កណ្ដាលវាលស្រែបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរាយការណ៏មកសមត្ថកិច្ចភ្លាមៗមកពិនិត្យសព។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី៣ ខែឧសភាឆ្នាំ ២០២០ស្ថិតនៅភូមិស្វាយចេ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
បើតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងថាបុរសសង្ស័យខ្យល់គរមានឈ្មោះព្រំ កំសាន្ត ហៅ គុច អាយុ ៥០ ឆ្នាំមុខរបរមិនពិតប្រាកដ រស់ក្នុងភូមិស្វាយចេ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
បើតាមអ្នកភូមិបុរសខាងលើបានហូបស្រាជាប្រចាំមិនលោះថ្ងៃឡើយដើរដល់ភូមិណា ដេកកន្លែងនឹង ខណះមុនកើតហេតុអ្នកភូមិបានដើរទៅឃ្វាលគោរដូចសព្វដងនៅវាលស្រែ ស្រាប់តែប្រទះឃើញដេកស្លាប់ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
បើ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលជំនាញនិងគ្រូពេទ្យ បានអោយដឹងថាគាត់ស្លាប់ដោយផឹក ស្រវឹងស្រាខ្យល់គរ ដើរដួលស្លាប់ហើយមិនមានអ្នកភូមិដឹងជាមុន។
សពត្រូវបាន សមត្ថកិច្ចនគរបាលស្រុកប្រគល់ទៅអោយក្រុមគ្រួសារយក មកធ្វើបុណ្យតាមប្រពៃណី៕ យឹមសុថាន