ព័ត៌មានទាន់ហេតុការណ៍៖

ប្រេស៊ីល! រកឃើញករណីឆ្លងថ្មីៗជាង ៤ពាន់ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈអ្នកជំងឺស្លាប់ជាង៧ពាន់

ចែករំលែក៖

រីយ៉ូដឺហ្សាណេរ៉ូ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៃប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ (ពេលវេលានៅប្រេស៊ីល) បានឲ្យដឹងថា តួលេខសរុបនៃអ្នកឆ្លងជំងឺ COVID-19 ដែលខ្លួនទទួលបានចុងក្រោយនេះ គឺមានចំនួន ១០១,១៤៧ករណី បន្ទាប់ពីបានរកឃើញករណីឆ្លងថ្មីៗចំនួន ,៥៨៨ករណី បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដោយក្នុងនោះអ្នកជំងឺ ,០២៥ករណីបានស្លាប់បាត់បង់ជីវិត នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភាឆ្នាំ២០២០។

រដ្ឋសៅប៉ូឡូ (Sao Paulo) ដែលមានប្រជាជនច្រើនជាងគេបំផុត នៅក្នុងប្រទេស បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺឆ្លងរាតត្បាតមួយនេះដោយមានករណីឆ្លង ៣១,៧៧២ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន,៦២៧នាក់ បន្ទាប់មកទៀតគឺទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ (Rio de Janeiro) ដែលមានរណីឆ្លង ១១,១៣៩ករណី ក្នុងនោះ ,០១៩នាក់បានស្លាប់។

គិតត្រឹមព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ប្រទេសដែលមានករណីឆ្លងដល់រាប់សែនករណី មានដូចជា ប្រេស៊ីល តួកគី រុស្ស៊ីអាល្លឺម៉ង់បារាំង អង់គ្លេស អ៉ីតាលី និងអេស្ប៉ាញ ខណៈសហរដ្ឋអាមេរិកវិញ គឺមានករណីឆ្លងដល់ខ្ទង់លាននាក់ ខ្ពស់ជាងគេបំផុត៕ដោយ៖ស តារា


ចែករំលែក៖