ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនៅតែប្រកាសអះអាងថាកូវីដ១៩ ដែលសម្លាប់ពលរដ្ឋអាមេរិក ជិត៧ម៉ឺននាក់មានប្រភពមកពីវូហាន

ចែករំលែក៖

អាមេរិក៖ បើទោះបីមានការអះអាងថា ពីស្ថានប័នអន្តរជាតិ ក្នុងនោះមានអង្គការសុខភាពពិភពលោក ថាវីរុសកូវីដ១៩ កើតចេញពីធម្មជាតិ មិនមែនចេញពីមន្ទីរពិសោធ របស់ចិនឡើយ។
កាលពីថ្ងៃទី៣ខែមេសារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថាកូវីដ១៩ ចេញពីមន្ទីរពិសោធនៅវូហាន។ លោកបន្តទៀតថា៖ អាមេរិកមានភស្តុតាង បញ្ជាក់ ថា កូវីដ១៩ ពិតជាចេញពីវូហានពិតមែន។
នៅថ្ងៃទី៣ខែឧសភា បណ្តាញព័ត៌មាន ABC បានដកស្រង់សម្តីលោក Mike Pompeo បានបញ្ជាក់ថា ៖ ចិនមានប្រវត្តិ ឆ្លងវីរុសចេញពីបន្ទប់ពិសោធដែល ខ្វះគុណភាព ។ លោកបន្តទៀតថា នេះមិនមែនជាលើកទីមួយឡើយ ដែលពិភពលោកប្រឈមការឆ្លងវីរុស ពីការបែកធ្លាយនៅមន្ទីរពិសោធរបស់ចិន។
លោក Pompeo បញ្ជាក់ថា អាមេរិក មានភស្តុតាងគ្រប់គ្រាន់ ថាវីរុសកូវីដ១៩ ចាប់ផ្តើមចេញពី មន្ទីរពិសោធ វូហានរបស់ចិន។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតពីបញ្ហាខាងលើនោះឡើយ។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានចោទប្រកាន់ចិន ថាបានបិទបាំងព័ត៌មាន ហើយប្រើប្រាស់អង្គការសុខភាពពិភពលោក WHO ធ្វើជាឧបករណ៍សម្រាប់សម្រេចគោលដៅរបស់ខ្លួន។
កន្លងមក អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា វីរុសកូវីដ១៩មិនមែនបែកធ្លាយចេញពីមន្ទីរពិសោធរបស់ចិននោះឡើយ គឺជាការកើតចេញពិធម្មជាតិរបស់វា។ ចំណែកភាគីចិនវិញបានចោទប្រកាន់អាមេរិក ថាប៉ុនប៉ងទម្លាក់កំហុសទៅឲ្យចិន។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានអំពាវនាវដល់អាមេរិក បញ្ឈប់សកម្មភាព យកបញ្ហាកូវីដ១៩មកជារឿងនយោបាយទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។ ចិនក៏ជាជនរងគ្រោះ ក្នុងករណីខាងលើនេះដែរ៕ធី រីណា

 


ចែករំលែក៖