ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរង យោធភូមិភាគទី៥និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះផ្តល់អំណោយដល់ប្រជាពលរដ្ឋ៨៥គ្រួសារដែលក្រីក្រខ្វះខាត

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋចំនួន៨៥គ្រួស្រារ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគរួមនឹងថវិកាមួយចំនួនពីក្រុមគ្រួសារសប្បុរសជនក្នុងខេត្តបាត់ដំបងតាមរយ: លោកឧត្តមសេនីយ៏ទោ អេង ហុងមេបញ្ជាការរង យោធភូមិភាគទី៥ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំសំឡូត ស្រុកសំឡូត។ លោកបានយកទៅចែកជូនដល់ប្រជាពលរដ្ឋ

ដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃនៅក្នុងគ្រាមានវិបត្តិជំងឺឆ្លងផ្លូវដង្ហើមថ្មីកូវីដ-១៩ដែលកំពុងរាតត្បាតពេញពិភពលោកហើយពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២០ នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ដោយមួួយគ្រួសាៗទទួលបាន អង្ករ១០គ.ក្រ មី១កេស ទឹកស៊ីអ៊ីវ២ដប ទឹកត្រី២ដប នំប៉័ង២ដើមនិងថវិកា១០០០០រៀល។

លោកឧត្តមសេនីយ៏ទោ អេង ហុង បានឲ្យដឹងថា ខណៈយើងទាំងអស់គ្នាកំពុងរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៨៥គ្រួសាររស់នៅភូមិ ឃុំ ស្រុក សំឡូត បានជួបបញ្ហាខ្វះខាតជីវភាពប្រចាំថ្ងៃយ៉ាងខ្លាំង ។ដោយហេតុនេះហើយទើបលោកឧត្តមសេនីយ៍ទោ បានកៀរគររកជំនួយបានមួយចំនួនពីសប្បុរសជនហើយក៏បាននាំយកអំណោយទាំងអស់រួមជាមួយថវិការផ្ទាល់ខ្លួនរបស់លោកមកចែកជូនបងប្អូនជាបន្តបន្ទាប់រួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ នំបុ័ងនិងថវិកាផងដែរ។ថ្វីបើអំណោយទាំងនេះមានចំនួនតិចតួចក្តីតែនេះជាការចូលរួមចែករំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរួមនិងព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តបានខ្លះៗដែរ។ 

លោកឧត្តមសេនីយ៏ទោបន្តថា÷ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច ដូច្នេះបើបងប្អូនមានការខ្វះខាតក្នុងជីវភាពត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុកខេត្ត ឲ្យបានដឹងព្រោះអាជ្ញាធរមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារអត់បាយនោះឡើយ ។

ជាមួយនេះដែរលោកឧត្តមសេនីយ៍ទោក៏បានណែនាំដល់ បងប្អូនប្រជាពលរដ្ឋត្រូវបន្តថែរក្សាសុខភាពឲ្យបានជាប់លាប់ពាក់ម៉ាស់ លាងដៃនិងទឹកសាប៊ូឬអាល់កុលឲ្យបានញឹកញាប់កុំរស់នៅប្រមូលផ្តុំគ្នា ហើយបើមានរោគសញ្ញាគួរសង្ស័យត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់៕ដោយ៖ ស សារ៉េត


ចែករំលែក៖