ខេត្តបាត់ដំបង៖យោងតាម របាយការណ៍របស់លោក ផាន់ ឡុង ជាអធិការរងនគរបាលស្រុករតនមណ្ឌលបានឲ្យដឹងថា នៅថ្ងៃទី03ខែឧសភា ឆ្នាំ2020វេលាម៉ោង15និង 45នាទី មានករណីក្មេង២នាក់លង់ទឹកស្លាប់ស្ថិតនៅ ត្រង់ចំណុចពហុបំណងសេកសក ក្នុងក្រុម១ ភូមិទឹកសាប ឃុំផ្លូវ
មាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង.។
លោកអធិការរងស្រុកបានបន្តថា ករណីក្មេងលង់ទឹកស្លាប់នេះ មមូលហេតុដោយ ម្តាយឪពុកទុកកូនចោល ហើយនាំគ្នារវល់ចុះរាវលៀសក្នុងអូរ បណ្តាលឲ្យកូនដើរលេងក្នុងទឹករហូតដើរដល់ទឹកជ្រៅលង់ទឹកស្លាប់ទាំង២នាក់តែម្ដង។
កុមារា កុមារីពីរនាក់ប្អូន ដែលលង់ទឹកស្លាប់នេះទី1 ឈ្មោះ គឹម សុផាន់ណា ភេទប្រុស អាយុ 10ឆ្នាំ ស្នាក់នៅភូមិ បាដាកត្បូង ឃុំផ្លូវមាស ខេត្តបាត់ដំ បង(ស្លាប់)និង
ទី២ ឈ្មោះ គឹម ពេជ្រភត្រា ភេទស្រី អាយុ 6ឆ្នាំ ស្នាក់នៅភូមិឃុំរួមគ្នាខាងលេី(ស្លាប់)។
ចំណែកឪពុកឈ្មោះ គឹម សុខា អាយុ36ឆ្នាំ ស្នាក់នៅភូមិបាដាកត្បូងឃុំរស្មីសង្ហារ ស្រុករតនមណ្ឌលខេត្តបាត់ដំបង និង
ម្តាយឈ្មោះ ហួត ស្រី អាយុ35ឆ្នាំស្នាក់នៅភូមិឃុំរួមគ្នាខាងលេី.។លោកបានបន្តទៀតថា សាកសពកុមារទាំងពីរនាក់នេះ ក្រោយពីមន្ត្រីជំនាញនគរបាលស្រុកបានចុះពិនិត្យរួមជាមួយគ្រូពេទ្យជំនាញរួចមកក៏បានសន្និដ្ឋានថាពួកគេពិតជាលង់ទឹកស្លាប់មែន រួចបានប្រគល់សាកសពជូនឪពុក ម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ÷ ស សារ៉េត