ខេត្តរតនគិរី៖ អគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នងលក់សាំងដបនិងកំប៉ុងហ្គាសមួយកន្លែង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកអូរជុំបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ សឿន ភេទប្រុស និងប្រពន្ធឈ្មោះ ជីន សុជាតិ មានមុខរបរ លក់សាំងដប និងកំប៉ុងហ្កាស។ មូលហេតុដែលបង្កជាអគ្គីភ័យខាងលើនោះ គឺដោយសារការកំពុបសាំងប៉ះភ្លេីងទៀន និងកំប៉ុងហ្កាស បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
មន្ត្រីនគរបាលបានឲ្យដឹងថា បន្ទាប់ពីមានអគ្គិភ័យឆាបឆេះផ្ទះលក់សាំងនោះកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យបានចេញមកអន្តរាគមន៍ដោយបានប្រេីប្រាស់ទឹកអស់ចំនួន៣រថយន្តផងដែរ។
លោកថា ហេតុការណ៍នេះបណ្តាលឲ្យកូនម្ចាស់ផ្ទះ ២នាក់បានស្លាប់ ១.កុមារីឈ្មោះ ប៊ី ឡែន អាយុ៥ឆ្នាំ ជនជាតិខ្មែរនិង ២.កុមារាឈ្មោះសឿន វណ្ណ: អាយុ៣ឆ្នាំ ជនជាតិខ្មែរ(ស្លាប់ទាំង២នាក់)។
ក្នុងនោះសម្ភារ:ដែលបានខូចខាតរួមមាន: ផ្ទះប្រក់ស័ង្កសី ទំហំ ៥ម៉ែតេគុណ៦ម៉ត្រ មួយខ្នង ម៉ូតូឌ្រីមសង់សេរីឆ្នាំ២០១៥,២០១៩ចំនួន២គ្រឿង ថវិកានិងសម្ភារ:លក់ដូរមួយចំនួនទៀត៕ហេង សូរិយា