ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះប្រអប់ភ្លេីងផ្អេីលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ​៖​ ប្រអប់កាប៉ិនភ្លេីងមួយកន្លែងបានឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ថ្ងៃទី៥ខែឧសភា​ឆ្នាំ​២០២០​ នៅខាងលិចនិងមន្ទីរពេទ្យខេម៉ា​ តាមបណ្តោយផ្លូវលេខ២៩៤​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹកកេងកង​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ៖​ មុនពេលកេីតហេតុគេបានឃេីញប្រអប់កាប៉ិនភ្លេីងខាងលេីបានឆ្លងចរន្តអគ្គិសនីនិងផ្ទុះបែកផ្កាភ្លេីងបង្កជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅទេីបបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនមកបាញ់និងរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។ 

បន្ទាប់មកដោយសារតែមិនអាចគ្រប់គ្រងបានទេីបសមត្ថកិច្ចរាយការណ៍ទៅមន្ត្រីអគ្គិសនីដេីម្បីបិទចរន្តភ្លេីងហេីយហៅរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងមកបាញ់ទេីបអាចគ្រប់គ្រងបានដោយមិនមានមនុស្សរងរបួសនិងរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ៕

ដោយ៖​ សុខាសែនជ័យ


ចែករំលែក៖