ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្តាបេីកបុករថយន្តកាមរីពីក្រោយរួចបន្តបុកបង្គោលស្លាកបង្ហាញផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបេីករថយន្តម៉ាស្តាក្នុងល្បឿនលឿនជ្រុលបុករថយន្តកាមរីពីក្រោយខណះកំពុងឈប់ចាំស្តុបបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំហេីយបន្តបុកបង្គោលស្លាកសញ្ញាបង្ហាញលេខផ្លូវបណ្តាលឱ្យទ្រេតចំនួន១ដេីមទៀត។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦​  ខែឧសភា​  ឆ្នាំ២០២០​ នៅចំណុចស្តុបអូឡាំពិក​ តាមបណ្តោយផ្លូវលេខ១៩៩​ កែងផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់​ ទួលស្វាយព្រៃ​ទី២​ ខណ្ឌបឹងកេងកង​។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា៖​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកាមរី​ ពណ៍ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2T 4897 បេីកបរដោយបុរសម្នាក់និងរួមដំណេីរជាមួយប្រពន្ធធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសីហនុ​ ក្នុងទិសដៅពីជេីងទៅត្បូងខណះមកដល់ចំណុចកេីតហេតុដោយសារតែភ្លេីងស្តុបក្រហមក៏ឈប់រងចាំភ្លេីងខៀវ​ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាស្តាពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2Z 1854. បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ​ ហេីយបន្តទៅបុកបង្គោលស្លាកសញ្ញាបង្ហាញលេខផ្លូវបណ្តាលឱ្យទ្រេតមួយដេីមផងដែរ​សំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖