ភ្នំពេញ៖សង្ស័យជនជាតិចិនម្នាក់បានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងតែមិនបានសម្រេចត្រូវម្ចាស់ឃេីញទាន់ដេញចាប់បានរួចប្រគល់ជូនសម្ថកិច្ចខណះម្ចាស់ភ្លេចដកសោចេញពីរថយន្ត។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០ នាទីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២០ នៅចំណុចហាងកាត់ដេរមួយកន្លែង ក្បែរអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា៖ មុនកើតហេតុរូបគាត់ពីរនាក់ប្ដីប្រពន្ធបានបើករថយន្តម៉ាកកូរ៉ូឡាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2I-3754មកឈប់នៅមុខហាងកាត់ដេរមួយកន្លែងនៅចំណុចទីតាំងកើតហេតុដោយមិនបានដកសោរនោះទេរួចក៏បានដើរទៅចូលក្នុងហាងនិងមួយភ្លែតលុះដល់ម៉ោងកើតហេតុក៏មានជនសង្ស័យបុរសជាជនជាតិចិនម្នាក់ដើរមកចូលក្នុងរថយន្តហើយបានបញ្ឆេះម៉ាស៊ីនរថយន្តខណះនោះជនរងគ្រោះបានឃើញក៏ស្រែកឆោលឆោរួចបានចាប់ជាប់ប្រគល់ជូនសមត្ថកិច្ចភ្លាមៗ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលនគរបាលកាកាបទី១ ដើម្បីសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្តដើម្បីចាត់ការទៅតាមនីតិវិធី។ចំណែកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយបានយករថយន្តត្រឡប់ទៅផ្ទះវិញ៕ដោយ៖សុខាសែនជ័យ