ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីការបរទេសអង់គ្លេស ៖ ការចាប់ផ្តើមប្រកួតកីឡាឡើងវិញនឹងជួយលើកស្ទួយប្រទេសជាតិ

ចែករំលែក៖

អង់គ្លេស៖រដ្ឋលេខាធិការក្រសួងការបរទេសចក្រភពអង់គ្លេស លោក Dominic Raab បាននិយាយកាល ពីថ្ងៃអង្គារថា ការចាប់ផ្តើមកីឡាឡើងវិញនៅក្នុងប្រទេសអង់គ្លេសនឹងជួយលើកស្ទួយស្មារតី របស់ប្រទេសជាតិនៅពេលមានវិបត្ដិនៃជំងឺកូរ៉ូណា

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃលោក Downing Street បានមានប្រសាសន៍ថា រដ្ឋាភិបាលមានការប្រជុំប្រកបដោយការទទួលខុសត្រូវ និងការស្ថាបនាជាមួយស្ថាប័នកីឡា

លោកបានបន្តថា កិច្ចពិភាក្សាបានផ្តោតលើអត្តពលិក និងបន្តការបណ្តុះបណ្តាលនៅពេលមានសុវត្ថិភាពនៅក្នុងប្រទេស និងការពារបានប្រកបដោយ ប្រសិទ្ធភាពក្នុងស្ថានភាពនេះ

លោកបានបន្ថែមថា លេខាធិការវប្បធម៌អង់គ្លេសកំពុងសម្លឹងមើលផែនការរៀបចំកីឡាដោយប្រកួតបិទទ្វារ ពោលគឺប្រកួតដោយគ្មានអ្នកគាំទ្រ

លោក Downing Street បាននិយាយថាខ្ញុំគិតថាវានឹងជួយលើកស្ទួយស្មារតីជាតិ ប្រជាជនចង់ឃើញយើងត្រលប់ទៅធ្វើការវិញ ហើយក្មេងៗអាចទៅសាលារៀនដោយសុវត្ថិភាព ហើយក៏មានការចូលចិត្តលេងកីឡាដែរដោយ៖ភារៈ


ចែករំលែក៖