ខេត្តពោធិ៍សាត់៖ មុននេះបន្តិចមានករណីបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈគេប្រទះឃើញសពក្មេងស្រីនៅគុម្ពោធព្រៃទាំងអាត្រាតកាយ ថែមទាំងដៃជើងជាប់ចំណង និងក្បាលច្រកក្នុងការុងផងដែរ ដែលមើលទៅមានសភាពសាហាវឃោឃៅព្រៃផ្សៃជាទីបំផុត ។
ហេតុការណ៍ដ៍មហាសែនរន្ធត់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនារសៀលថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចក្បែភូមិក្នុងគុម្ពោធព្រៃមាត់បឹងទន្លេសាប ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ប្រភពរាយការណ៍នានាជុំវិញកន្លែងកើតហេតុ ក៍ដូចជាសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធមិនទាន់ឆ្លើយតបបានទេ ខណៈកំពុងសហការចុះពិនិត្យ និងធ្វើស្រាវជ្រាវនៅឡើយ ៕ ដោយ៖ បុឹម ពិន