ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ដកថ្នាំញៀន៤កញ្ចប់

ចែករំលែក៖

រាជធានីភ្នំពេញ៖ កម្លាំងជំនាញខណ្ឌឫស្សីកែវ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យ០៣នាក់ ដកហូតថ្នាំញៀន០៤កញ្ចប់កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០  ត្រង់ចំណុចក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថាជនសង្ស័យ០៣នាក់រួមមាន៖

        ១-ឈ្មោះ លាស់ គ្រីយ៉ា អាយុ ៣១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរជាងសំណង់ មានទីលំនៅ ភូមិថ្មស ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

        ២-ឈ្មោះ អែល ហាម៉ាត់ អាយុ ២៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរជាងសំណង់ មានទីលំនៅ ភូមិថ្មស ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

        ៣-ឈ្មោះ ង្វៀង យ៊ាំងឌឹក អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងទូ មានទីលំនៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

        វត្ថុតាងដកហូតរួមមាន៖ ក្រាមសថ្លាចំនួន ០៤កញ្ចប់ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FO-9034 ចំនួន ០១គ្រឿង។

        បច្ចុប្បន្ន ជនស្ស័យទាំង ០៣នាក់ និងវត្ថុតាងដកហូត ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖