ខេត្តពោធិ៍សាត់៖ កាលពីល្ងាចថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នេះ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ ផ្គរ រន្ទះ យ៉ាងចាស់ដៃមួយបានកើតឡើង បណ្ដាលឲ្យរងការខូចខាតផ្ទះ ១ខ្នង ។
ហេតុការណ៍ខ្យល់ព្យុះបណ្ដាលឲ្យរងការខូចខាតផ្ទះ ១ខ្នង មានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី រនាបក្ដារ ដែលបានកើតឡើងចំផ្ទះរបស់ឈ្មោះ អឿន សុភាព ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិស្វាយ.ស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានប្រាប់ថា គ្រោះធម្មជាតិខ្យល់កន្រ្តាក់ពិតជាបានបោកបក់ បណ្ដាលឲ្យផ្ទុះសម្បែងប្រជាពលរដ្ឋ ១ខ្នងរងការខូចខាតទាំងស្រុងមែន ប៉ុន្តែពុំបង្កការរងរបួសដល់មនុស្សនោះទេ ៕ បុឹម ពិន