ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល១ខែៗ ក្រុមហ៊ុនអាកាសចរណ៍របស់អាមេរិកខាតបង់ដល់ទៅ១០ពាន់លានដុល្លារ

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានរងការខាតបង់ជាច្រើន ដោយសារតែកូវីដ-១៩ ។ តាមការវាយតម្លៃសរុបក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅអាមេរិកខាតបង់ដល់ទៅ១០ពាន់លានដុល្លារក្នុងរយៈពេល១ខែៗ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនអាកាសចរណ៍អាមេរិក មានគម្រោងកាត់បន្ថយបុគ្គលិកទៀតផង។
តាមរបាយការណ៍ពី សមាគមពាណិជ្ជកម្ម Airlines For America (A4A)បានប្រកាសថា បណ្តាក្រុមហ៊ុនអាកាសចរណ៍ អាមេរិកបានខាតបង់ទឹកប្រាក់ដល់ទៅ១០ពាន់លានដុល្លារ ក្នុងមួយខែៗ ដោយសារតែកូវីដ-១៩ ។ ជើងហោះហើរក្នុងស្រុក គិតជាមធ្យម មានអ្នកដំណើរមិនដល់២០នាក់ផង។ បច្ចុប្បន្នមានជើងហោះហើរ អាមេរិក៥០ភាគរយ នៅតែបន្តដំណើរការ ដោយក្នុងនោះជើងហោះហើរក្នុងស្រុកមានអ្នកដំណើរមធ្យម១៧នាក់ និងជើងហោះហើរអន្តរជាតិមានអ្នកដំណើរមធ្យម២៩នាក់ប៉ុណ្ណោះ ។
ជាមួយគ្នានេះដែរក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសថានឹងចំណាយប្រាក់២៥ពាន់លានដុល្លារជួយដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ បើកប្រាក់ខែឲ្យបុគ្គលិក។ សកម្មភាពខាងលើ ដើម្បីបញ្ចៀសការរំសាយបុគ្គលិករហូតដល់ខែកញ្ញាឆ្នាំ២០២០៕

ដោយ៖ធី រីណា


ចែករំលែក៖