ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក- ចិន ឈានដល់ដំណាក់កាលសង្គ្រាមត្រជាក់ថ្មី ដោយសារកូវីដ-១៩

ចែករំលែក៖

ការប្រឈមមុខតានតឹងជាថ្មីរវាង អាមេរិកនឹងចិន ចាប់ផ្តើមចេញពីកូវីដ-១៩ ហើយភាពតានតឹងនោះកំពុងតែប្រែក្លាយទៅជាសង្គ្រាមត្រជាក់ថ្មី។
កាលពីសប្តាហ៍កន្លងមក រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំបានព្រមានលុបកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ដំណាក់កាលទី១ ហើយបន្តដំឡើងពន្ធទៅលើទំនិញចិន, ត្រួតពិនិត្យយ៉ាងតឹងតែងលើបច្ចេកវិទ្យានាំចូលពីចិន ។ នៅពេលនេះអាមេរិក បានកៀរគរ អូសទាញសហគមន៍អន្តរជាតិ ឱ្យចោទប្រកាន់ចិនថា វីរុសកូវីដ-១៩ ចេញពីមន្ទីរពិសោធន៍របស់ចិន ។
នៅពេលនេះដែរ សេតវិមាន បានជំរុញ បណ្តាក្រុមហ៊ុនអាមេរិកដកចេញពីចិន ឈប់ផលិតនៅទីនោះទៀត។ តាមសារព័ត៌មានរ៉យទ័រ ក្រុមចារកិច្ចរបស់ក្រសួងសន្តិសុខជាតិអាមេរិក បានធ្វើឲ្យបែកធ្លាយព័ត៌មានថា ចិនបានលាក់បាំងកូវីដ-១៩ដើម្បីផ្គត់ផ្គង់ បរិក្ខារពេទ្យ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការផ្សះផ្សារទំនាក់ទំនងរវាងអាមេរិកនិឹងចិន កាន់តែបាត់បង់ទៅ។ ចំណែកកិច្ចព្រមព្រៀងដំណាក់កាលទីមួយ លើវិស័យពាណិជ្ជកម្ម ក៏កំពុងតែប្រឈមការរលាយផងដែរ។
តាមការលើកឡើង របស់លោក Shi Yihong អ្នកឯកទេស មកពីមហាវិទ្យាល័យ Rnmin និងជាទីប្រឹក្សា រដ្ឋាភិបាលចិនបានបញ្ជាក់ថា អ្វីគ្រប់យ៉ាងដែលបាន និងកំពុងកើតឡើង បានជំរុញឲ្យ អាមរិកនិងចិន ឈានចូលដំណាក់កាលសង្គ្រាមត្រជាក់ថ្មី។
ខុសប្លែកពីសង្គ្រាមត្រជាក់រវាងអាមេរិកនិឹងសូវៀត សង្គ្រាមត្រជាក់ថ្មីនាពេលនេះ គឺជាការប្រកួតប្រជែង និងឃ្លាតឆ្លាយពីគ្នាយ៉ាងឆាប់រហ័សបំផុត ។ ទំនាក់ទំនងរវាង អាមេរិក និឹងចិនបានឈានដល់ដំណាក់កាលបែកបាក់។
នៅពេលនេះរដ្ឋាភិបាលអាមេរិកបានប្រកាសថា នឹងបង្ហាញឲ្យពិភពលោកបានឃើញច្បាស់ថា កូវីដ-១៩ គឺពិតជាកើតចេញពីបន្ទប់ពិសោធន៍របស់ចិន ។
ចំណែកអង្គការសុខភាពពិភពលោក ក៏បានស្នើដល់អាមេរិក បង្ហាញភស្តុតាងដែលថាវីរុសនោះកើតចេញពីមន្ទីរពិសោធន៍របស់ចិន។ ជាច្រើនលើកអង្គការសុខភាពពិភពលោកបានប្រកាសថា វីរុសកូវីដ-១៩កើតចេញពីធម្មជាតិ មិនមែនចេញពីបន្ទប់ពិសោធន៍នោះឡើយ៕ដោយ៖ធី រីណា

 


ចែករំលែក៖