កីឡាករខ្សែបម្រើ TiemoueBakayoko ដែលមិនសូវមានឱកាស បង្ហាញវត្តមានជាមួយក្លិបតោខៀវ Chelsea ឡើយមួយរយៈចុងក្រោយនេះ បានបង្ហាញបំណងច្បាស់ ហើយថាចង់ចាកចេញពី អង់គ្លេស ទៅលេងជាមួយនឹងក្លិប ចាស់ AC Milan វិញក្រោយចប់រដូវកាលនេះ ។
ក្រោមការដឹកនាំរបស់លោក Frank Lampard ក្លិបតោខៀវ Chelsea ក៏មានបំណងចង់លក់ខ្សែបម្រើសញ្ជាតិបារាំងរូបនេះដែរ ដោយគ្រូបង្វឹករូបនេះជាមនុស្សដែលចូលចិត្ត ផ្តល់ទំនុកចិត្តខ្ពស់ ដល់កីឡាករ វ័យក្មេងៗប៉ុណ្ណោះ ។
កីឡាករ Tiemoue Bakayoko ធ្លាប់លេងនៅ AC Milan បន្ទាប់មកក៏ផ្ទេរទៅក្លិប Monaco ហើយក៏បាន ចាកចេញពីបារាំង មក Chelseaកាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន៤០លានផោន។
កីឡាករដែលកំពុងលេង ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងក្លិបMonacoរូបនេះ លេងបានតែ១រដូវកាលប៉ុណ្ណោះ ជាមួយក្លិបChelsea ។
លោកLampard បានដាក់តម្លៃខ្លួន របស់កីឡាកររូបនេះគឺប្រមាណជា៣៧លានផោន ធ្វើឲ្យក្លិបMonaco និង Sevilla មានការចាប់អារម្មណ៍ចង់នាំកីឡាកររូបនេះមកចូលរួមជាមួយក្លិបនៅរដូវកាលក្រោយ៕ដោយ៖ភារៈ