ព័ត៌មានទាន់ហេតុការណ៍៖

សមាគមរោងចក្រអំពាវនាវដល់ម្ចាស់អគារជួលទាំងអស់ចុះថ្លៃឈ្នួល ៣០ភាគរយ ដើម្បីសម្រួលបន្ទុករោងចក្រជាច្រើនដែលព្យួរការងារ

ចែករំលែក៖

 ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC នៅថ្ងៃទី៨ ខែឧសភាឆ្នាំ២០២០ បានចេញលិខិតអំពាវនាវដល់ម្ចាស់អគារទាំងអស់ ដែលជួលឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរការផលិតនៅកម្ពុជាមេត្តាពិចារណាចុះថ្លៃខ្លះផង។

ក្នុងលិខិត GMAC បានអំពាវនាវដល់ម្ចាស់អគារនានាដែលកំពុងជួលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលដែលកំពុងធ្វើដំណើរការ មេត្តាពិចារណាចុះថ្លៃឈ្នួលរបស់ខ្លួនយ៉ាងតិច ៣០ភាគរយ សម្រាប់រយៈពេល ៣ ទៅ ៦ខែ។ 

GMAC បានលើកឡើងថា ការចុះថ្លៃឈ្នូលនេះ នឹងអាចជួយសម្រាលបន្ទុកចំណាយរបស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជាក្នុងវិស័យនេះ ខណៈដែល មានរោងចក្រ១៨០ហើយ បានព្យួរផលិតកម្មរបស់ខ្លួន និង៦០បន្ថែមទៀត នឹងឈានទៅរកការព្យួរនាពេលខាងមុខ៕

ដោយ៖ហេង សូរិយា

 


ចែករំលែក៖