ភ្នំពេញ៖ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែឧសភាឆ្នាំ២០២០ត្រូវនឹងថ្ងៃសុក្រ២រោចខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ បានចេញសេចក្តីជូនដំណឹង ចាត់វិធានផ្លូវច្បាប់ដោយគ្មានការលើកលែងចំពោះបុគ្គល ឬ ក្រុមជនទាំងឡាយណាដែលប្រើប្រាស់សារជាអក្សរ សំឡេង រូបភាពឬវីដេអូ តាមគេហទំព័រ ឬបណ្តាញព័ត៌មានសង្គម បង្កឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ។ហេង សូរិយា