ព័ត៌មានទាន់ហេតុការណ៍៖

លីកកំពូលបារាំងត្រូវរំសាយ ៖ ពានស្បែកជើងមាសបាន​ទៅខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe

ចែករំលែក៖

បារាំង៖ក្រោយពីលីកកំពូលត្រូវបានបិទបញ្ចប់មុនកាលកំណត់ដោយសារ​តែ​បទបញ្ជា​របស់​រដ្ឋាភិបាល​បារាំង កីឡាករ Kylian Mbappe ត្រូវ​បាន​​លីកកំពូលបារាំង Ligue 1 ប្រគល់​ពាន​ស្បែកជើង​មាស ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Mbappe បាន​បង្ហាញ​ពី​គោលបំណង​ក្នុង​ការ​ចែក​រំលែក​ពាន​ស្បែកជើង​មាស​ទៅ​កាន់ ខ្សែ​ប្រយុទ្ធWissam Ben Yedderមកពីក្លិបMonaco ដែល​រក​បាន ១៨គ្រាប់​ស្មើ​គ្នា នៅ​មុន​ពេល​រដូវ​កាល​ត្រូវ​បានផ្អាក​ កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា ដោយសារតែវីរុសកូរ៉ូណា

កីឡាករ Mbappe បានសរសេរនៅលើ Twitter ​បង្ហាញ​ពី​គោលបំណង​ខ្លួន ហើយ​ថែម​ទាំង​លើក​យក​ការ​ដែល Premier League ចែក​ស្បែកជើង​មាស​ដល់​កីឡាករ៣រូប​កាល​ពី​ឆ្នាំ​មុន ធ្វើ​ជា​អំណាស់អំណាង​ផងដែរ រីឯកីឡាករ Ben Yedder បាន​អរគុណ​ Mbappe ចំពោះការបែងចែកនេះដែរ ។

Mbappe រក​បាន​ ១៨គ្រាប់​ដោយ​គ្រាប់​បាល់​ស៊ុត​ចូល​ធម្មតា​ទាំង​អស់។ ចំណែក​ ១៨គ្រាប់​របស់​ Ben Yedder រកបាន ​មាន៣គ្រាប់​បាន​ពី​បាល់​ពិន័យ ១១ម៉ែត្រដោយ៖ភារៈ


ចែករំលែក៖