ភ្នំពេញ៖ ការយល់ដឹងពីផ្លាកសញ្ញាចរាចរណ៍ ជាសារសំខាន់ណាស់ ជៀសផុតពីគ្រោះថ្នាក់ មានកត្តាយោគយល់ រវាងគ្នា និងគ្នា នៃអ្នកបើកបរ។ ចំណុចនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានធ្វើការពន្យល់ចែករំលែកព័ត៌មានទាំងនោះជាប្រចាំ។
សូមបញ្ជាក់ថា៖ ផ្លូវប្រសព្វ សិទ្ធិអាទិភាពនៅត្រង់ចំណុចផ្លូវខ្វែង ដោយមានផ្លាកសញ្ញាផ្តល់សិទ្ធិអាទិភាពឱ្យគេ។
តើអ្នកត្រូវផ្តល់សិទ្ធិអាទិភាពឲ្យរថយន្តណាមួយទៅមុនប្រសិនបានជួបស្ថានភាពដូចក្នុងរូបខាងក្រោមនេះ..?
អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
ពិសេសតាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង ” រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ ”
-ទាញយក និងតម្លើងកម្មវិធី Cambodia Driving Rules ដោយឥតគិតថ្លៃ (FREE Download) ដើម្បីទទួលបានចំណេះដឹងល្អៗ ពីទ្រឹស្តីនៃការបើកបរ នៃច្បាប់ចរាចរណ៍ផ្លូវគោក ៖
– App Store (iOS): http://dr.mpwt.gov.kh/ios
– Play Store (Android): http://dr.mpwt.gov.kh/android ៕ដោយ៖សុខ ខេមរា