ព័ត៌មានទាន់ហេតុការណ៍៖

លោក ឈឿន សុចិត្ត ប្រធានគណ:អចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ ២០២០ លោក ឈឿន សុចិត្ត ប្រធានគណ:អចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន អមដំណើរដោយលោកអនុប្រធាននិងសហការី ក្រុមការងារ។
ការចុះមូលដ្ឋាននេះ លោក ប្រធានគណ:អចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន ក៏បាន៖
– ប្រគល់ស៊ីម៉ងត៍ចំនួន១០តោនដល់លោកចៅសង្កាត់ដើមមៀនតាមការស្នើសុំ ។
– លើកគម្រោងជួសជុលទីស្នាក់ការគណបក្សសង្កាត់ដើមមៀនឱ្យមានសោភ័ណភាពប្រសើរ ជាងមុន ។
– ជួបសំណេះសំណាលសួរសុខទុក្ខ លោក ហង្សប៊ុនសាន អតីតមន្ត្រីនគរបាលចូលនិវត្តន៍ និង ឧបត្ថម្ភថវិកាចំនួន២៥០ដុល្លារសម្រាប់ជួយសម្រួលដោះស្រាយជីវភាព ។
– ពិនិត្យមើលការស្ថាបនាសាងសង់ផ្លូវប្រវែង ២៧មx៣,៥០ម ដែលមានសភាពបាក់ស្រុតនៅជាប់ដងស្ទឹងព្រែកត្នោតស្ថិតនៅភូមិព្រែកតាពៅសម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ។
– ចុះសំណេះសំណាល សួរសុខទុក្ខ និងធ្វើបច្ចុប្បន្នភាពស្រង់តួរលេខចំនួនគ្រួសារនៅ ភូមិព្រែកតាពៅ១ ភូមិដើមមៀន១ និងភូមិព្រែកតាពៅ
– ជួបសំណេះសំណាលសួរសុខទុក្ខលោក ស៊ុ ងួន ដែលជាមេភូមិ និងមានជំងឺស្រាមឆ្អឹងចង្កេះ និងបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន។
– ឧបត្ថម្ភថវិកាដល់កំលាំងប្រជាការ ចំនួន៦០០.០០០រៀលដល់ភូមិព្រែកតាពៅ១ ឧបត្ថម្ភថវិកា និងសម្ភារ:ចំនួន១៥០.០០០រៀល ដល់ភូមិដើមមៀន១៕ដោយ៖សិលា


ចែករំលែក៖