ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី១០​ ខែឧសភា​ នេះរកឃើញយានយន្តល្មើសច្បាប់ ចំនួន​១,២២៨​គ្រឿង​

ចែករំលែក៖

​ភ្នំពេញ ៖​ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និងសណ្តាប់ធ្នាប់សាធារណៈនៃ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រកឃើញមាន​យានយន្ត​ ចំនួន​១,២២៨​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​១,២២៨​ ករណី​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ ។​

របាយការណ៍នេះក៏បាន​បង្ហាញ​ឲ្យដឹងផងដែរថា​ ក្នុង​ចំណោម​យានយន្ដ​ទាំង​១,២២៨​គ្រឿង​នេះ​ មាន​ម៉ូតូ​ចំនួន​៨៤២​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​៨៤២​ករណី​ និង​រថយន្ដ​ ចំនួន​៣៨៦​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​៣៨៦​ករណី​ ។​

ចំពោះអំពើល្មើសទាំងនេះភាគច្រើន បើកបរបើកបរម៉ូតូអត់មួកសុវត្ថិភាព។ ដោយឡែក​ សម្រាប់​អ្នក​បើករថយន្ដ​ អំពើ​ល្មើស​រួម​មាន​ មិន​ពាក់​ខ្សែ​ក្រ​វាត់,​ ល្មើស​ល្បឿន​ ។​

 ដោយឡែកបើសរុបក្នុងរយៈពេល១០ថ្ងៃ នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នេះ មាន​យានយន្ត​ ចំនួន​១៨,៤៦០​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​១៩,១៦០​ករណី​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ ។​

 ក្នុង​ចំណោម​យានយន្ដ​ទាំង​១៨,៤៦០​គ្រឿង​នេះ​ មាន​ម៉ូតូ​ចំនួន​១៤,៦០៣​គ្រឿង​ ល្មើសច្បាប់​ស្មើនឹង​១៤,៣៤០​ករណី​ និង​រថយន្ដ​ ចំនួន​៣៨,៥៧​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​៤,៨២០​ករណី​ ។​

​ក្នុង​នោះ​អំពើ​ល្មើស​ភាគច្រើន​ អត់​មួក​សុវត្ថិភាព​,​ អត់​កញ្ចក់​ និង​ជិះ​ប​ញ្ជ្រា​ស​ ។​ ដោយឡែក​ សម្រាប់​អ្នក​បើករថយន្ដ​ អំពើ​ល្មើស​រួម​មាន​ មិន​ពាក់​ខ្សែ​ក្រ​វាត់,​ ល្មើស​ល្បឿន​,​បណ្ណ​បើកបរ​ ដឹក​លើស​ចំណុះ​,​ និង​ផ្ទុកទំនិញ​លើស​ ស្លាកលេខ ភ្លើង​ ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១០​ថ្ងៃនេះ​ ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ។​ អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ យ៉ាង​ល្អ​ប្រសើរ​ ៕ដោយ÷ប្រាថ្នា


ចែករំលែក៖