នៅទូទាំងប្រទេសចិន មានករណីឆ្លងកូវីដ១៩ ថ្មីចំនួន ១៤នាក់ ក្នុងនោះមានម្នាក់ទៅទីក្រុងវូហាន ដែលជាករណីឆ្លងដំបូងបំផុតក្នុងរយៈពេល ៥សប្តាហ៍កន្លងមក។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១០ខែឧសភា បានដកស្រង់ប្រភពព័ត៌មាន ពីក្រសួងសុខាភិបាលចិនបានបញ្ជាក់ថា នៅទូទាំងប្រទេសមានអ្នកឆ្លងកូវីដ១៩ ចំនួន១៤នាក់ ក្នុងថ្ងៃទី៩ ខែឧសភា គឺជាចំនួនឆ្លងខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៨ខែមេសាមកទល់ពេលនេះ។ អ្វីដែលគួឲ្យចាប់អារម្មណ៍នោះគឺនៅក្នុងទីក្រុងវូហាន មានករណីឆ្លងម្នាក់ ជាលើកដំបូងក្រោយរយៈពេល៥សប្តាហ៍កន្លងមក
កន្លងមកចិនបានប្រកាសថា បណ្តាខេត្តក្រុងនៅក្នុងប្រទេសចិន មានហានិភ័យទាបពីការឆ្លងកូវីដ១៩។ ប៉ុន្តែតួលេខ នៃការឆ្លងថ្មីបែជាកើនឡើងខ្ពស់ ដោយរកឃើញអ្នកឆ្លងថ្មីដល់ទៅ១៤នាក់ ។ កាលពីថ្ងៃទី៨ មានអ្នកឆ្លងតែម្នាក់ប៉ុណ្ណោះ។
ក្នុងចំណោមអ្នកឆ្លង មាន១១នាក់ មកពីខេត្ត Shu Lan ជាប់ព្រំដែនកូរ៉េខាងជើង ។ មន្ត្រីក្នុងខេត្តនេះបានបង្កើនការប្រកាសអាសន្នពីមធ្យមឡើង ខ្ពស់បំផុត ។
ចំណែកនៅទីក្រុងវូហានវិញ មិនមានករណីឆ្លងថ្មីឡើយ តាំងពីថ្ងៃទី៣ខែមេសា មកទល់ពេលនេះ ។ បើទោះបីនៅមានអ្នកឆ្លងប៉ុន្តែមិនមានអ្នកស្លាប់ថ្មីឡើយដោយកូវីដ១៩ ។
តាមតួលេខផ្លូវការរបស់ចិន បង្ហាញឲ្យឃើញថានៅទូទាំងប្រទេសចិនមានករណីឆ្លង ៨២៩០១នាក់ និងអ្នកស្លាប់មាន ៤៦៣៣នាក់ ៕
សហការី