ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាបណ្តាលឲ្យខូចខាតទាំងសងខាងហើយអ្នកបើករងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: រថយន្តពីរគ្រឿងបានបុកគ្នាបណ្តាលឲ្យខូចខាតទាំងសងខាងហើយអ្នកបើកបរក៏រងរបួសធ្ងន់ដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០០៣ ក្បែរផ្សារម៉ាក្រូ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក KIA morning ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-7352 បើកបរតាមបណ្តោយផ្លូវលេខ1003 ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-6219 បើកបរតាមបណ្តោយផ្លូវលេខ1003 ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើករថយន្តទាំងសងខាងរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកយកទៅព្យាបាល ប៉ុន្តែ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេកក៏បន្តបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតតែម្តង។
បន្ទាប់ពីកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយ ពេជ្រ


ចែករំលែក៖