ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបម្រែបម្រួលអាកាសធាតុ រមណីយដ្ឋាន​ក​ម្សា​ន្ត​ស្គី​ទឹកកក​នៃ​ទីក្រុង Santiago ជួបបញ្ហា​កង្វះ​បរិមាណ​ព្រិល​ បានបង្កើតព្រិលសិប្បនិមិត្ត

ចែករំលែក៖

ប្រទេសស៉ីលី៖ យោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយថា ស្ថានីយរមណីយដ្ឋានម្សាន្តស្គីទឹកកកនៃទីក្រុងSantiago ប្រទេសស៊ីលី ជាតំបន់ជួរភ្នំ Andes នៃទ្វីបអាមេរិកខាងត្បូងកាលពីប៉ុន្មានទសវត្សរ៍មុន ធ្លាប់ទទួលកម្រាស់ព្រិលរហូតដល់ទីម៉ែត្រឯណោះដោយពេលខ្លះមិនអាចអនុញ្ញាតឲ្យរថយន្តធ្វើដំណើរបាននៅតាមផ្លូវផងប៉ុន្តែឆ្នាំនេះ បន្ទាប់ពីមានការបម្រែបម្រួលអាកាសធាតុ រមណីយដ្ឋានម្សាន្តស្គីទឹកកកនេះ បាននឹងកំពុងជួបប្រទះជាមួយបញ្ហាកង្វះបរិមាណព្រិលដែលធ្លាក់ចុះមកតែដងប៉ុណ្ណោះនិងមិនលើសពី៣០សង់ទីម៉ែត្រនោះទេ នៅតាមជួរភ្នំ ដោយកាលពីមុនមក តំបន់ទាំងនេះតែងទទួលបានបរិមាណព្រិលធម្មតាជានិច្ច

សាស្ត្រាចារ្យម្នាក់នៅឯសកលវិទ្យាល័យនៃទីក្រុង Santiago លោក Raul Cordero បាននិយាយថា តាំងពីពេលនោះមក កម្រិតព្រិលបានធ្លាក់ចុះពីភាគរយ ទៅ១០ភាគរយជារៀងរាល់១០ឆ្នាំម្តង នៅក្នុងតំបន់ជួរភ្នំ Andes ទាំងមូល ក្នុងបរិមាណនេះ ព្រិលដែលមាននៅលើភ្នំAndes នឹងត្រូវបាត់បង់កាន់តែខ្លាំង

ចំណែកសារធាតុបំពុលដោយមនុស្សមានដូចជា៖ សារធាតុកាបូន និង ស៊ូ(Soot) មាននាទីក្នុងការន្លឿនសកម្មភាពរលាយនៃទឹកកក នេះគឺដោយសារតែសារធាតុខាងលើស្រូបកម្តៅពីព្រះអាទិត្យបានល្អ ដែលធ្វើឲ្យទឹកកករលាយកាន់តែខ្លាំង សារធាតុទាំងអស់នោះ ធ្វើដំណើរចេញពីទីក្រុងតាមចរន្តខ្យល់ រហូតដល់វាធ្វើដំណើរទៅក្នុងតំបន់ភ្នំ

ដោយសារតែម៉ាស៊ីនផលិតព្រិលទាំងនេះហើយ ទើបធ្វើឲ្យរមណីយដ្ឋាននៅតាមជួរភ្នំនេះមួយចំនួនអាចនៅបន្តទទួលភ្ញៀវមកលេងកម្សាន្តបាន ទោះបីព្រិលពីធម្មជាតិធ្លាក់មិនបានគ្រប់គ្រាន់មែនក្តី ម៉ាស៊ីនទាំងនោះប្រើប្រាស់សីតុណ្ហភាពទាប និងសំណើមបរិយាកាសខ្ពស់ក្នុងការផលិតគ្រាប់ព្រិលចេញពីទឹក

អ្នកកីឡាករស្គីម្នាក់ជនជាតិកាណាដា Megan Farrell បាននិយាយថា«​បើគ្មានព្រិលគ្រប់គ្រាន់នោះទេ តំបន់ស្គីក៏មិនសូវជាមានទូលសម្រាប់ជិះស្គីដែរ កីឡាស្គីទាមទារឲ្យមានលក្ខណៈសណ្ឋានដីផ្សេងៗ ដូចជាទីទូល និងរយៈកម្ពស់ផ្សេងៗ​»​

ដោយឡែកជនជាតិឈីលីម្នាក់ទៀតក៏បាននិយាយដែរថា«​អ្នកអាចដឹងព្រិលទាំងនោះមានលក្ខណៈរឹងជាងធម្មតា និងសម្បូរទៅដោយដុំថ្មនៅពេលដែលព្រិលរលាយ ព្រិលដែលផលិតចេញពីម៉ាស៊ីននេះ មិនមានលក្ខណៈពិសេសដូចព្រិលធម្មជាតិនោះទេ​»៕ដោយ៖ស តារា


ចែករំលែក៖