រយៈពេលកន្លងមកការបាញ់ប្រហារនៅអាមេរិក ហាក់ដូចជាស្ងប់ស្ងាត់ ដោយសារតែច្បាប់គម្លាតសង្គមពលរដ្ឋនៅក្នុងផ្ទះភាគច្រើន។ ប៉ុន្តែនៅពេលនេះមានករណីបាញ់ប្រហារជាថ្មីកើតឡើងនៅរដ្ឋតិចសាស់បណ្តាលឲ្យមានអ្នករងរបួសជាច្រើន។
តាមសារព័ត៌មាន Sputnik នៅថ្ងៃ ទី១១ ខែឧសភាបានផ្សាយថា ការបាញ់ប្រហារកើតឡើងនៅក្នុងឧទ្យានWilbarger តំបន់ Fort Worth រដ្ឋតិចសាស់ បណ្តាលឲ្យមនុស្ស៤នាក់រងរបួស។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១០ខែឧសភា ម៉ោងនៅសហរដ្ឋអាមេរិកត្រូវនឹងថ្ងៃទី១១ខែឧសភា។ ក្នុងចំណោមអ្នករងរបួស៤នាក់មានពីរនាក់របួសធ្ងន់។ មូលហេតុនៃការបាញ់ប្រហារនេះ គេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។
កម្លាំងប៉ូលិស បានទៅដល់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានការណ៍ដោយមានវត្តមានរបស់ប៉ូលិសជាច្រើននាក់ នៅកន្លែងកើតហេតុ។ ទោះជាយ៉ាងណា គេមិនទាន់ដឹងថា តើខ្មាន់កាំភ្លើងត្រូវប៉ូលិសចាប់ខ្លួនបានឬយ៉ាងណានោះទេ៕