ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តមានជំងឺប្រចាំកាយ ស្ត្រីវ័យចំណាស់ម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីវ័យ៦៤ឆ្នាំម្នាក់ ព្រោះតែមានជម្ងឺសរសៃប្រសាទជាង ឆ្នាំកន្លងមកហើយ បានចេញពីស្រុកកំណើតមកលេងប្អូននៅរាជធានីភ្នំពេញនឹងដើម្បីព្យាបាលជំងឺផងនោះ ប៉ុន្តែមិនទាន់បានទៅផង ក៏សម្រេចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួន  បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង ៣០នាទីល្ងាចថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ផ្សារតាំងកសាង ភូមិចំការឪឡឹក ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ

សពជនរងគ្រោះមានឈ្មោះ ហេង សាលៀវ ភេទស្រីអាយុ ៦៤ ឆ្នាំ មានស្រុកកំណើត នៅភូមិទ័ពសៀម ឃុំកន្សោមអកស្រុកកំពង់ត្របែកខេត្តព្រៃវែង។

តាមប្រភពពីស្ត្រីម្នាក់ ដែលត្រូវជាប្អូនជនរងគ្រោះ បានប្រាប់ឲ្យដឹងថា បងស្រីរបស់គាត់មានជំងឺសរសៃប្រសាទប្រចាំកាយរយៈពេលជាង៧ឆ្នាំមកហើយដោយបងស្រីរបស់គាត់បានលេបថ្នាំព្យាបាលជាប្រចាំ និងបានធូរស្បើយរយៈពេលជាង៣ ឆ្នាំមកដែរ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជំងឺរបស់គាត់បានរើឡើងវិញ ហើយនៅថ្ងៃកើតហេតុរូបគាត់បានធ្វើដំណើរចេញពីស្រុកកំណើត ដើម្បីមកលេងរូបគាត់ជាប្អូននៅចំណុចទីតាំងកើតហេតុខាងលើ។

ប្រភពដដែលបានបន្តទៀតថា នៅវេលាម៉ោងប្រមាណជា ង២រសៀលថ្ងៃកើតហេតុ ជនរងគ្រោះត្រូវជាបង បានមកដល់ផ្ទះរបស់គាត់រងចាំថ្ងៃស្អែក ទើបជូនគាត់ទៅព្យាបាលនៅឯមន្ទីរពេទ្យ។ រហូតដល់ម៉ោង ៤រសៀលថ្ងៃដដែលរូបគាត់ត្រូវជាប្អូនបានទិញគុយទាវមួយចានជូនបងស្រីពិសារ ចំណែកគាត់រវល់តែលក់ដូរនៅខាងក្រៅ ដោយមិនបានចាប់អារម្មណ៍នោះទេ លុះដល់ម៉ោងកើតហេតុក៏នាំគ្នាចូលទៅក្នុងផ្ទះស្រាប់តែឃើញបងស្រីរបស់គាត់យកសារុងមកចងក និងចម្រឹងបង្អួចដែកនៅបន្ទប់ជាន់ទី១ ស្លាប់ទៅហើយ ភ្លាមនោះក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទំនាក់ទំនងទៅ សមត្ថកិច្ចផ្នែកជំនាញចុះមកធ្វើកោសល្យវិច័យជាក់ស្តែង ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យរួចហើយសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ដោយ សុខាសែនជ័យ


ចែករំលែក៖