ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាខេត្តចំនួន៧​ ដែលក្រសួង​ធនធាន​ទឹក​អោយប្រុង​ប្រយ័ត្ន​ចំពោះបាតុភូតធម្ម​ជាតិ

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រុមអ្នក​ព្យាកក្រសួង​ធនធាន​ទឹក​ និង​ ឧតុនិយម​ នៅថ្ងៃ​នេះ​បានចេញសេចក្តី​ជូន​ដំណឹង​ដោយណែនាំអោយប្រុងប្រយ័ត្ន​ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមាន ជា​ពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបក្នុងនោះមាន​ ជាអាទិ៍ ខេត្តបន្ទាយ​មាន​ជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង​ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣-១៦​ ខែឧសភាខាងមុខនេះ​ ។

នេះបេីតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ ឧតុនិយម​ ចុះ​នៅ​ ថ្ងៃទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០២០នេះ​ ដោយ​បាន​បញ្ជាក់​មូលហេតុ​ថា​ ជ្រលងនៃសម្ពាធទាបបង្កើនឥទ្ធិពលមកលើភាគ​ពាយ័ព្យ និងខាងជើងកម្ពុជា ។ នៅថ្ងៃទី ១៥ ខែឧសភា របបខ្យល់មូសុងនិរតីបក់មកលើកម្ពុជាជាមួយនឹងការ ចាប់ផ្តើមមកដល់នូវរដូវវស្សា ។

តាមរយៈ​ការព្យាករ​អាកាសធាតុ​ខាងលេីនេះ​បានបញ្ជាក់ទៀតថា​ ស្ថានភាព​បែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែឧសភា៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៥-២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៩°C ។​ បណ្តាខេត្តនៅផ្នែកពាយ័ព្យ នឹងអាចមានភ្លៀងពីខ្សោយទៅបង្គរ ។​ ឯផ្នែកដទៃទៀតអាចមាន​ភ្លៀងពីខ្សោយទៅមធ្យម ។

– ចាប់ពីថ្ងៃទី១៥-១៩ ខែឧសភា ភ្លៀងនិងបន្តធ្លាក់រាយប៉ាយក្នុងកម្រិតតិចទៅបង្គរ ។

២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ៦៥-៦៧°c
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៨°C ។ បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក អាចមានភ្លៀងពីខ្សោយទៅបង្គរ ។
– ចាប់ពីថ្ងៃទី ១៥-១៩ ខែឧសភា ភ្លៀងនិងបន្តធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយទៅបង្គួរ។​

៣-បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨°c
– សីតុណ្ហភាពអតិបរមា មានពី ៣៣-​៣៦°C នឹងអាចមានភ្លៀងពីតិចទៅបង្គរ ។

ស្ថិតក្នុង​អំឡុង​ព្យាករ​អាកាសធាតុ​ខាងលេីនេះ​ ក្រុុម​ការងារ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បានណែនាំប្រុងប្រយ័ត្ន​ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាប័ ក្នុងនោះ
មានជាអាទិ៍ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង​ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣-១៦​ ខែឧសភាផងដែរ​ ៕​ ដោយ​ ៖​ សុខ​ខេមរា​


ចែករំលែក៖