ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករក្រុមបិសាចក្រហមទាំងអស់នឹងមិនបង្ខំឲ្យប្រកួតវិញឡើយបើពួកគាត់នៅតែបារម្ភ

ចែករំលែក៖

លីកកំពូលអង់គ្លេស ត្រូវបានគេដឹងថា បានព្យាយាមគ្រប់វិធី ដើម្បីអាចត្រឡប់មកធ្វើការហ្វឹកហាត់វិញ និងចូលរួមប្រកួតឲ្យបាន នៅក្នុងខែមិថុនា និងធ្វើយ៉ាងណាបញ្ចប់ការ ប្រកួតឲ្យបាន ក្នុងខែសីហា។
គ្រូបង្វឹក ក្លិបបិសាចក្រហម Man United លោក Ole Solskjaer បានលើកឡើងថា ទោះបីជាយ៉ាងណាក្តី ប្រសិនបើកីឡាករទាំងឡាយ របស់ក្លឹបនៅតែបារម្ភ អំពីសុវត្ថិភាពរបស់ពួកគេ នោះលោកនឹងមិនបង្ខំ ឲ្យត្រូវតែមកចួលរួម ប្រកួតវិញឡើយ។
គ្រូបង្វឹកក្រុមបិសាចក្រហម បាននិយាយថា “ខ្ញុំមិនបាននិយាយផ្ទាល់ឡើយ ជាមួយនឹងកីឡាករ ដើម្បីណែនាំពីវិធីការពារ ព្រោះក្រុមគ្រូពេទ្យគឺ ជាអ្នកដែល បានធ្វើការដោយផ្ទាល់ ជាមួយនឹងកីឡាករនីមួយៗ ធ្វើយ៉ាងណាដើម្បីផ្តល់ទំនុកចិត្ត ដល់ពួកគេតែបើមិនអាចក្លិប គឺនឹងបង្ខំឡើយ”។
តាមផែនការ Man United នឹងចាប់ផ្តើមការហ្វឹកហាត់វិញ ជាផ្លូវការនៅថ្ងៃទី១៨ ខែឧសភានេះ ប៉ុន្តែកន្លងមក កីឡាករ Sergio Aguero បានចេញមកអះអាងថា មានកីឡាករមិនតិចនោះទេ ដែលមានការព្រួយបារម្ភ ចំពោះការវិលត្រឡប់មកហ្វឹកហាត់ និងប្រកួតវិញទាំងអស់ ដែលមិនទាន់មានវ៉ាក់សាំង ជាផ្លូវការបែបនេះ៕ដោយ៖ភារៈ


ចែករំលែក៖