ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿង ឌុបគ្នាជ្រុលទៅបុករថយន្តមួយគ្រឿងពេញទំហឹង បណ្តាលឲ្យពួកគេទាំង២នាក់នោះ បោកក្បាល់ទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរារចខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៤១ ភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1F-8271 ឌុបគ្នាធ្វើតំណើតាមបណ្តោយផ្លូវជាតិលេខ៤១ ទិសដៅពីជើងទៅត្បូង ។ ខណៈជិះមកចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AP-8079 ធ្វើដំណើរបញ្ច្រាសទិសគ្នាជាមួយម៉ូតូក៏ជ្រុលចង្កូតទៅបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យភាគីអ្នកបើកម៉ូតូដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗតែម្តង។ ចំណែករថយន្តវិញ ព្យាយាមបើករត់តែត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ នឹងធ្វើការវាស់វែងតាមជំនាញ ធ្វើការស្រាវជ្រាវស្វែងរកក្រុមគ្រួសារជនរងគ្រោះទាំង២នាក់ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូ និងរថយន្តត្រូវបានកម្លាំងជំនាញ យកទៅរក្សាទុករងចាំដោះស្រាយតាមនីតិវិធី ៕ដោយ៖អឿន ភារ៉ា