ព័ត៌មានទាន់ហេតុការណ៍៖

ចម្អិនអាហារក្នុងផ្ទះបាយទុកចោលបង្កជាអគ្គុភ័យឆាបឆេះនៅក្នុងសណ្ឋាគារហ្គ្រេនផាលេស តែពន្លត់ទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ៖ សណ្ឋាគារ ដែលមានឈ្មោះថា ហ្គ្រេនផាលេស ត្រូវបានអគ្គិភ័យឆាបឆេះនៅក្នុងបន្ទប់ផ្ទះបាយ តែត្រូវបានពន្លត់ទាន់ពេលវេលា។

          ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ១១១ កែងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

          សមត្ថកិច្ចបានប្រាប់អង្គភាព  Nokor Dragon ថា អគ្គិភ័យដែលឆាបឆេះនៅក្នុងសណ្ឋាគារ ដែលមានឈ្មោះថា ហ្គ្រេនផាលេសនេះគឺឆាបឆេះចេញពីបន្ទប់ផ្ទះបាយ ដែលចម្អិនអាហារ ហើយទុកចោលបណ្តាលឱ្យកើតទៅជាអគ្គិភ័យឆាបឆេះរត់ចែកជើងគ្នាតែម្តង ប៉ុន្តែសំណាងល្អត្រូវបានបុគ្គលិកយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទាន់ពេលវេលា។ លើសពីនេះទៀត ក្នុងករណីនេះមិនមាននរណាម្នាក់រងរបួសនោះទេ។

          ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យមកដល់ចំណុចកើតហេតុចំនួន២គ្រឿង តែមិនបានប្រើប្រាស់ទឹកនោះទេ។

         ជាចុងក្រោយ កម្លាំងសមត្ថកិច្ច បានសំណូមពរ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើអគ្គិភ័យ ត្រូវបិទភ្លើងបិទចរន្តអគ្គិសនីឲ្យបានត្រឹមត្រូវមុនចេញពីផ្ទះ ជាពិសេស កង្ហារ ម៉ាស៊ីនត្រជាក់ ធុងហ្គាសជាដើម៕ដោយ៖អឿន ភារ៉ា


ចែករំលែក៖