ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារតែភ្លើងប្រចណ្ឌ អតីតប្តីចិត្តអប្រិយវាយសម្លាប់ប្រពន្ធរួចរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់

ចែករំលែក៖

ខេត្តកណ្តាល៖ ករណីឃាតកម្មមួយបានកើតឡើង ដែលសមត្ថកិច្ចបានអះអាងថាឃាតករ អតីតជាប្តី បានធ្វើសកម្មភាពដាល់ដើមទ្រូងជនរងគ្រោះជាប្រពន្ធ បណ្តាលអោយដួលផ្កាប់មុខ រួចត្រូវបាន សាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ តែបានស្លាប់ដោយសារអាការៈធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២០វេលាម៉ោង១៦និង៣០ នាទី នៅចំណុច ចិញ្ចើមផ្លូវបេតុងចូលវត្តស្អាងភ្នំខាងកើតស្ពាន បឹងកាចាន់ ស្ថិតនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះនី ឡេហ្សា ភេទស្រី អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មការិនី រោងចក្រ មានទីលំនៅភូមិ ពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះជួន សារ៉ន ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលបានអោយដឹងថា៖កន្លងមកជនសង្ស័យ និងជនរងគ្រោះជាប្តីប្រពន្ធ បានឈ្លោះ លែងលះគ្នារយៈពេលជាង១ខែមកហើយ។លុះដល់ថ្ងៃខែកើតហេតុ ជនសង្ស័យបានជិះម៉ូតូ ទៅកៀរម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យធ្លាក់ ពីចិញ្ចើមផ្លូវរួចអង្គុយនិយាយ ជាមួយប្រពន្ធ បានបន្តិចជនសង្ស័យ បានយកដៃឆ្វេងកៀកក ហើយយកដៃស្ដាំដាល់ទៅលើដើមទ្រូងជនរងគ្រោះ ។ ពេលវាយរួចជនសង្ស័យ បានឡើងជិះម៉ូតូគេចខ្លួនបាត់។ចំណែកជនរងគ្រោះបាន ដួលផ្កាប់មុខទៅលើដី ហើយបានក្រុមគ្រួសារដឹកយកទៅពេទ្យ តែជនរងគ្រោះក៏បានស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង។ សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ឆ ដា


ចែករំលែក៖