ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី​-ខេត្ត

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញ សេចក្តីសម្រេច​ ស្តីពីការបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី​-ខេត្ត។
នៅក្នុងសេចក្តីសម្រេច​នេះ លោករដ្ឋមន្ត្រីជាប្រធាន និងមានអនុប្រធាន២រូប សមាជិក៥រូប និងមានក្រុមការងារចំនួន៤ក្រុម ក្នុង១ក្រុមមានលើសពី១២រូប ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ។ល។ នៃក្រសួងយុត្តិធម៍៕ដោយ៖សុខ ខេមរា


ចែករំលែក៖