មជ្ឈមណ្ឌលតាមដានការរញ្ជួយដី EU (EMSC)បានប្រកាសថា មានការរញ្ជួយដីកម្រិត ៤រ៉ិចទ័រវាយប្រហារកូរ៉េខាងជើង ។ទីតាំងរញ្ជួយដីមានចម្ងាយពី ទីក្រុង Kosan របស់កូរ៉េខាងជើង ២៨គីឡូម៉ែត្រ។
សារព័ត៌មានរ៉យទ័របានដកស្រង់ ប្រភពព័ត៌មានពី(EMSC) បានបញ្ជាក់ថា រញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ ។ ជាមួយគ្នានោះ ក្រសួងព្យាករណ៍អាកាសធាតុកូរ៉េខាងត្បូង ក៏បាផ្ញើសារតាមទូរស័ព្ទដៃទៅកាន់ពលរដ្ឋស្តីពីការរញ្ជួយដី កម្រិត៤រ៉ិចទ័រនៅស្រុក Pyeonggang ទីក្រុង Kosan កូរ៉េខាងជើង ។
រញ្ជួយដីខាងលើកើតឡើងនៅវេលាម៉ោង ១៩និង ៤៥នាទី ស្ថិតនៅក្នុងស្រុក Pyeonggang ខេត្ត Kangwon កូរ៉េខាងជើង ដែលជាខេត្តជាប់ព្រំដែនកូរ៉េខាងត្បូង ។
កូរ៉េខាងត្បូង ក៏ដូចជាអាមេរិក បានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការរញ្ជួយដីនៅកូរ៉េខាងជើង ដោយការរញ្ជួយដីអាចកើតចេញពីការសាកល្បងគ្រាប់បែកបរមាណូក្រោមដី ដូចជាពេលកន្លងមក។កាលពីខែកញ្ញាឆ្នាំ២០១៩ នៅកូរ៉េខាងជើងក៏មានការរញ្ជយយដី កម្រិត៣,៥រ៉ិចទ័រផងដែរបង្កឲ្យមានការសង្ស័យថាប្រទេសនេះសាកល្បងបរមាណូ ៕សហការី