ទីក្រុងរ៉ូម៖រញ្ជួយដី កម្រិត ៣,៣រ៉ិចទ័រ នៅទីក្រុងរ៉ូមប្រទេសអុីតាលី បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋខណៈដែលពលរដ្ឋត្រូវនៅតែក្នុងផ្ទះតាមច្បាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ។
ជាសំណាង ការរញ្ជួយដីកម្រិតស្រាល ប្រសិនបើ កម្រិតធ្ងន់វិញនោះ នឹងមានពលរដ្ឋអុីតាលី រាប់មុឺននាក់ទៀតស្លាប់ ដោយសារតែផ្ទះ អាគារបាក់សង្គត់ពីលើ។
មកទល់ពេលនេះមិនមានព័ត៌មានស្តីពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិត ពលរដ្ឋនោះឡើយ។ តាមវិទ្យាស្ថានភូមិសាស្ត្រអុីតាលី បានបញ្ជាក់ថា រញ្ជួយដីមានកម្រិត ៣,៣រ៉ិចទ័រ កើតឡើងនៅវេលាម៉ោង៥និង៣នាទីល្ងាច ក្នុងតំបន់ Fonte Nouva ដែលជាស្រុកតូចមួយនៅភាគខាងកើតទីក្រុងរ៉ូម ប្រទេសអុីតាលី ។ រញ្ជួយដីនោះមានជម្រៅ ១១គីឡូម៉ែត្រ។
អុីតាលីតែងតែរងការរញ្ជួយដី ជាញឹកញាប់ ដោយកាលពីឆ្នាំ២០១៦ រងការរញ្ជួយដីកម្រិតខ្លាំង សម្លាប់មនុស្សរាប់រយនាក់ បំផ្លាញស្រុកមួយទាំងមូល ផ្ទះសម្បែងត្រូវបាក់ស្រុតទាំងស្រុង៕សហការី