ព័ត៌មានទាន់ហេតុការណ៍៖

លួចបានម្តងញ៉ាមមកម្តងទៀតជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៤នាក់បានធ្វេីសកម្មភាពលួចគាស់ធុងលក់ភេសជ្ជៈដើម្បីលួចយកសម្ភារតែមិនទាន់បានសម្រេចផងក៏ត្រូវប្រជាការពារសង្កាត់ទំនប់ទឹក​ប្រទះឃេីញក៏សួរនាំធ្វើឱ្យជនសង្ស័យភ័យក៏បានព្យាយាមរត់គេចខ្លួនតែមិនរួចត្រូវប្រជាការពារឃាត់ខ្លួនបាន២នាក់ ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១១ខែឧសភា​  ឆ្នាំ២០២០​ នៅចំណុចជាប់របងមន្ទីរពេទ្យរុស្ស៊ី​ផ្នែកខាងកេីត​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣០​ ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​  រាជធានីភ្នំពេញ​   

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ កន្លងមកទីតាំងខាងលេីធ្លាប់មានជនសង្ស័យគាស់ទូនិងធុងលួចយកភេសជ្ជៈម្តងរួចមកហេីយ​ លុះមកដល់ថ្ងៃកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន៤នាក់បេីករ៉ឺម៉កម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពគាស់ទូនិងធុងម្តងទៀត​ តែខណៈកំពុងធ្វេីសកម្មភាពស្រាប់តែប្រជាការពារសង្កាត់ទំនប់ទឹក​ល្បាតប្រទះឃេីញក៏សួរនាំភ្លាមនោះជនសង្ស័យចំនួន២នាក់បានបេីករ៉ឺម៉កគេចខ្លួនបាត់ចំណែកបក្ខពួក២នាក់ទៀតព្យាយាមរត់គេចខ្លួនតែត្រូវប្រជាការពារសហការជាមួយសន្តិសុខមន្ទីរពេទ្យរុស្ស៊ីដេញចាប់បានមកវិញហេីយបានរាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថដេីម្បីចុះមកនាំខ្លួនជនសង្ស័យទាំង២នាក់ទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌបឹងកេងកងដេីម្បីសាកសួរនិងស្រាវជ្រាវតាមចាប់បក្ខពួកបន្តទៀត៕ដោយ៖សុខាសែនជ័យ​


ចែករំលែក៖