ព័ត៌មានទាន់ហេតុការណ៍៖

សាមណេរ ចន្ទធម្មោ ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណដោយស្មោះចំពោះបងប្អូន បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីដូនជាទីគោរពស្រលាញ់របស់ព្រះអង្គ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សាមណេរ ចន្ទធម្មោ ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បាន បង្ហោះលើ Facebook ផ្លូវការព្រះអង្គដោយសង្ឃដិកាថា៖ ក្នុងនាមគ្រួសារសពរបស់មហាឱបាសិកា ប៊ុន ស៊ាងលី និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះចំពោះលោកតា លោកយាយ លោកអ៊ុំពូមីងបងប្អូន ទាំងអស់ដែលបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីដូនជាទីគោរពស្រលាញ់របស់ខ្ញុំ តាមរយៈការផ្ញើរសាររំលែកទុក្ខ ក៏ដូចជាការចូលរួមបុណ្យដោយផ្ទាល់។

សាមណេរ ចន្ទធម្មោ ហ៊ុន ម៉ាណែត សូមអរគុណចំពោះព្រះតេជគុណគ្រប់ព្រះអង្គ លោកតាលោកយាយ លោកអ៊ុំពូមីង បងប្អូនទាំងអស់ដែលបានផ្ញើរសារថ្វាយបង្គំ ក៏ដូចបាននិមន្តនិងធ្វើដំណើរពីចម្ងាយទៅសួរសុខទុក្ខនិងថ្វាយបង្គំខ្ញុំករុណា ខ្ញុំ និងចូលរួមចាប់មាក់ផលនៅក្នុងអំឡុងពេលខ្ញុំបួសជាព្រះសង្ឃដើម្បីសងគុណជីដូន គង់នៅវត្តអម្ពវ័ន (វត្តស្វាយដំណាក់) ស្រុកក្រូចឆ្មារ។

ខ្ញុំក៏សូមអរព្រះគុណចំពោះព្រះចៅអធិការនិងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គនៅវត្តបុទ្ទមវត្តី វត្តអម្ពវ័ន និងវត្តជាច្រើននៅក្នុងខេត្តត្បូងឃ្មុំ ជាពិសេសស្រុកក្រូចឆ្មារចំពោះព្រះហរទ័យស្វាគមន៍យ៉ាងកក់ក្តៅចំពោះខ្ញុំករុណា។

សូមអរគុណចំពោះទឹកចិត្តដ៏ជ្រះថ្លារបស់ពុទ្ធបរិស័ទនៅស្រុកក្រូចឆ្មារដែលបានផ្តល់ការស្រលាញ់រាប់អានចំពោះខ្ញុំ ពេលដែលខ្ញុំគង់ជាព្រះសង្ឃនៅទីនោះ។

សូមថ្វាយប្រគេនពរចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរលោកតា លោកយាយ លោកអ៊ុំពូមីង បងប្អូនទាំងអស់អោយបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងសម្រេចគ្រប់ភារកិច្ច៕ដោយ៖សុខ ខេមរា


ចែករំលែក៖