ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាព​ជាប្រចាំ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះថា៖ តែក្នុងមួយប៉ព្រិចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកគឺបានកេីនជាង៤លាននាក់។ នេះគឺក្តីបារម្ភខ្លាំងបំផុតរបស់ពិភពលោកទាំងមូល។

សម្តេចបន្តថា៖ ចំពោះនៅប្រទេសយេីងវិញ​ ទោះបីចំនួនអ្នកដែលបានព្យាបាលជាសះស្បេីយបានច្រេីន​ ហេីយពុំមានអ្នកឆ្លងថ្មីក៏ដោយគឺសូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាព​ជាប្រចាំដូចជាត្រូវឧស្សាហ៍ដុសលាងសម្អាតដៃនិងសាប៊ូ​ ឬទឹកអាល់កុល​ ឬចឹលសម្លាប់មេរោគ​ នឹងត្រូវពាក់ម៉ាសឬក្រម៉ាកុំអោយឆ្លងរោគពីយេីងទៅគេ​ និងពីគេមកយេីង​ ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់។ ត្រូវបន្តយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេច សូមជូនពរបងប្អូនជួបតែសេចក្តីសុខ​និងបានចៀសផុតពីជំងឺទាំងពួង។
សូមបញ្ជាក់ថា៖ បើតាមសេចក្តីជូនព័ត៌មាន ពីក្រសួងសុខាភិបាល បានអោយដឹងថា៖ មកទល់ថ្ងៃនេះកម្ពុជា មានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន១២១នាក់, នៅសល់តែម្នាក់គត់កំពុងបន្តព្យាបាល និងគ្មានអ្នកឆ្លងថ្មីឡើយ៕ដោយ៖សុខ ខេមរា


ចែករំលែក៖