ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ចាប់ក្របួចចោរឆក់៤នាក់ ក្រោយធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃអ្នកដំណេីរ

ចែករំលែក៖

ភ្នំពេញ៖ជនសង្ស័យចំនួន៤នាក់ ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ធ្វេីការបង្ក្រាបបានភ្លាមៗ បន្ទាប់ពីពួកគេនាំគ្នាធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃ អ្នកដំណេីរតាមផ្លូវ តែមិនបានសម្រេច

ហេតុការណ៍នេះ បានកេីឡេីងនៅវេលា ម៉ោង៨ និង០៥នាទី យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលេខ២១៤(សម្តេចប៉ាន) មុខក្លឹបលុច្សសារីចាស់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

លោកវរសេនីយ៍ទោប៊ុតវណ្ណារដ្ឋអនុប្រធាននាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មុនពេលឃាត់ខ្លួនក្រុមចោរឆក់ខាងលើនេះគឺលោកបានដឹកនាំកម្លាំងចុះល្បាតនៅតាមដងផ្លូវលុះជិះមកដល់ចំណុចកើតហេតុស្រាប់តែប្រទះឃេីញចោរឆក់វ័យក្មេង៤នាក់នេះ បានធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃអ្នកដំណេីរតាមដងផ្លូវជាជនរងគ្រោះមានគ្នា៣នាក់ កំពុងជិះម៉ូតូឌុបគ្នា ប៉ុន្តែមិនបានសម្រេចពេលនោះកម្លាំងល្បាតបានប្រដេញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់តែម្តង

លោកវរសេនីយ៍ទោប៊ុតវណ្ណារដ្ឋបន្តថា ជនសង្ស័យទាំង៤នាក់នេះ ទី១ឈ្មោះ ផាន់ទូ(ដៃដល់)​ភេទប្រុស អាយុ២១ឆ្នាំ​​ ,ទី២ ឈ្មោះផាត់ភក្តីអាយុ១៩ឆ្នាំ​​ ,ទី៣ឈ្មោះធីដាវីតអាយុ១៨ឆ្នាំ​ ,នឹងទី៤ឈ្មោះឃឹមដារ៉ូតអាយុ១៨ឆ្នាំត្រង់ចំណុច ជិតរង្វង់មូលផ្សារដេីមថ្កូវ ខណ្ឌចំការមន

សម្ភារដកហូតមាន ម៉ូតូម៉ាកហុងដាប៊ីត ចំនួន២គ្រឿង មួយគ្រឿង ពណ៌សលាយក្រហម ឆ្នាំ២០១៩ពាក់ស្លាកលេខកំពត​ 1P-8658 នឹងមួយគ្រឿងទៀតពណ៍សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ​ 1HZ-2660 ជនសង្ស័យ

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់កំពុងសាកសួរនៅយកដ្ឋានបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធី ៕ដោយ៖ស តារា


ចែករំលែក៖