ព័ត៌មានទាន់ហេតុការណ៍៖

ចាប ចៀន ច្រានចោលដំណឹងថ្ងូរសុំជំនួយតាមហ្វេសប៊ុក

ចែករំលែក៖

   ភ្នំពេញតារាកំប្លែងនាយ ចាប ចៀន បានថ្លែងសារហួសចិត្តនឹកគិតមិនដល់មួយក្រោយពីមានសាររិះគន់ទៅកាន់លោកថាបានថ្ងួចថ្ងូរស្នើសុំជំនួយពីមហាជនតាមហ្វេសប៊ុក។ សារបដិសេធថាលោកមិនបានទាមទារជំនួយនេះធ្វើឡើងក្រោយពីលោកថ្លែងសារអាណិតកូនប្រុសស្រីដែលបាត់បង់ការងារព្រោះជំងឺកូវីដ១៩។

តារាកំប្លែងនាយចាបចៀន បានលើកឡើងថា កាលពីចុងខែមេសានេះលោកធ្លាប់បានបង្ហោះសារលើគណនីយហ្វេសប៊ុកផ្ទាល់ខ្លួនជុំវិញការព្រួយបារម្ភរបស់លោកជាឪពុក​​ចំពោះអនាគតកូនប្រុសស្រី ខណៈកូវីដ១៩ រាតត្បាតបណ្ដាលឲ្យបាត់បង់ប្រាក់ចំណូលមួយចំនួននោះស្រាប់តែមានការផ្សព្វផ្សាយដកស្រង់ចុះផ្សាយហាក់ខុសពីគោលបំណងទៅវិញដោយលើកឡើងនាយ ចាប ចៀន ដែលជាតារាសម្បូរទៅដោយការងារទទួលបានប្រាក់ចំណូលខ្ពស់បែរបង្ហាញការត្អូញត្អែរលើបណ្ដាញសង្គមឬចង់បានជំនួយ? ការផ្សព្វផ្សាយនេះបានធ្វើឲ្យមហាជនមួយចំនួនផ្ទុះការរិះគន់ខ្លាំង រហូតមានមតិខ្លះឈានដល់ការមើលងាយ និងប្រើសម្ដីធ្ងន់ដល់តារាកំប្លែងរូបនេះផងដែរតារាកំប្លែងជើងចាស់រូបនេះលើកឡើងថាលោកគ្រាន់តែចង់បន្ធូរអារម្មណ៍ ដោយការបង្ហាញក្តីអាណិតចំពោះកូនៗប៉ុណ្ណោះ ហើយអារម្មណ៍នេះក៏មិនខុសពីឪពុកម្តាយជាច្រើនផងដែរលោកថាសារនោះមិនមែនទាក់ទាញចំណាប់អារម្មណ៍ ឬស្នើរសុំជំនួយពីសប្បុរសជនឡើយក្រៅពីសារបង្ហាញពីអារម្មណ៍ពិត លោកក៏បានភ្ជាប់ដោយសារអប់រំមួយចំនួនដូចជាការហាត់ប្រាណដើម្បីរក្សាសុខភាពរៀងៗខ្លួន  ដូចនេះមិនមានបំណងស្នើសុំការជួយអ្វីនោះដែរ

​​លោកស្នើឲ្យបញ្ចប់ការរិះគន់ និងយល់ច្រឡំចំពោះសារដែលលោកធ្លាប់លើកឡើងកន្លងទៅ និងរួមគ្នាថែរក្សាសុខភាព អនាម័យឲ្យបានល្អក្នុងអំឡុងពេលនៃ​វិបត្តិកូវីដ​១៩នេះ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖