ខេត្តបាត់ដំបង ៖ កម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងសារធាតុញៀន០២កញ្ចប់ធំ ។
ការបង្រ្កាបគ្រឿងញៀននេះធ្វើឡើងនៅក្នុងមូលដ្ឋាន ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលាម៉ោង ៤ និង០៥នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ។
មន្ត្រីនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន ឧត្តម ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្នុង ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុង-ខេត្តបាត់ដំបង ។ចំណែក
វត្ថុតាងរឹបអូសបានរួមមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ៥០,៩៤ ក្រាម ទាំងសំបក ។ ទូរស័ព្ទដៃចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យរូបនេះ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់៕ដោយ÷ ប្រាថ្នា