ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ៖ កុំសួរខ្ញុំ ថាហេតុអ្វីមានមនុស្សស្លាប់ជុំវិញពិភពលោក បើចង់សួរទៅសួរចិនទៅ(មានវីដេអូ)

ចែករំលែក៖

នៅក្នុងសន្និសីទកាសែត នៅសេតវិមានកាលពីថ្ងៃទី១១ខែឧសភាលោក ត្រាំ ត្រូវអ្នកសារព័ត៌មាន សួរសំណួរធ្វើឲ្យលោកត្រាំ«រឹងថ្គាម»ឆ្លើយលែងចេញ ក៏បានដើរចេញពីសន្និសិទ្ធកាសែត។
នៅក្នុងសន្និសិទ្ធកាសែត លោកត្រាំ បានបញ្ជាក់ថា អាមេរិកកំពុងតែធ្វើបានល្អជាងប្រទេសផ្សេងទៀត ពីការធ្វើតេស្តរក កូវីដ១៩ ទើបអាមេរិក រកឃើញមានអ្នកឆ្លងច្រើនបែបនេះ។ នៅពេលនោះ អ្នកសារព័ត៌មាន Weijia Jiang មកពីបណ្តាញព័ត៌មាន CBS News បានសួរទៅប្រធានាធិបតីដូណាល់ ត្រាំថា «ហេតុអ្វីបានជាលោកចាត់ទុកថាចំណុចនោះជារឿងសំខាន់ទៅវិញ? ក្នុងពេលដែលពលរដ្ឋអាមេរិក ស្លាប់នៅតែកើនឡើងខ្ពស់ជារៀងរាល់ថ្ងៃនោះ?
លោកត្រាំមិនបានឆ្លើងសំណួរខាងលើឡើយដោយ និយាយទៅកាន់ អ្នកសារព័ត៌មាន Weijia Jiang ថា«កុំសួរខ្ញុំ នាងគួរតែសួរសំណួរនេះទៅកាន់ចិន»។ នាងWeijia Jiang បន្តសួរទៅកាន់លោកត្រាំ ហេតុអ្វីបានជាលោកសំដៅមកខ្ញុំពីទំនាក់ទំនងជាមួយចិនទៅវិញ ។ ប្រធានាធិបតីអាមេរិកបានឆ្លើយថា ដោយសារតែ នាង សួរសំណួរពិបាកស្តាប់ ។ ជាមួយគ្នានោះ អ្នកសារព័ត៌មានមកពី CNN បានសំដៅទៅកាន់Micro ដើម្បីសួរបន្ត តែលោកត្រាំង អរគុណ ហើយដើរចេញតែម្តង មិនឆ្លើយសំណួរទាំងឡាយរបស់អ្នកសារព័ត៌មាន។
សូមបញ្ជាក់ថា អ្នកសារព័ត៌មាន CBS Newsគឺនាង Weijia Jiang ជាជនជាតិចិន កើតនិងធំឡើងនៅរដ្ឋ Virginia ។កន្លងមកនាងតែងតែ មានសំណួរជាច្រើនធ្វើឲ្យប្រធានាធិបតីដូណាល់ត្រាំ ឆ្លើយមិនរួច។សហការី


ចែករំលែក៖